កុំវិនិច្ឆយខ្ញុំតាមរយៈអ្នកដទៃ សូមឱ្យតម្លៃខ្ញុំទៅលើអ្វីដែលខ្ញុំបានធ្វើលើអ្នក

1 5
ការផ្សាយពាណិជ្ជកម្ម

បើនិយាយរឿងស្អាត ខ្ញុំដឹងថា ខ្ញុំមិនស្អាតដូចតារា ឬមិត្តភក្តិមួយចំនួនរបស់អ្នកនោះឡើយ ព្រោះខ្ញុំជាមនុស្សសាមញ្ញ ខ្ញុំចូលចិត្តប្រើជិវិតបែបសាមញ្ញ មិនចូលចិត្តលេងខ្លួន ឆើតឆាយ ហ៊ឺហា ដើរបង្អួតគ្នានោះទេ ជាពិសេស ខ្ញុំក៏មិនមែនមនុស្សសម្ភានិយមអីនោះដែរ តែរបស់របរប្រើប្រាស់ ក៏អាចនិយាយបានថាសមគួរ ចុះសម្រុងក្នុងសង្គមមនុស្សសាមញ្ញដូចគ្នា។

1deb3b84d2d327981f1865d666de31bb

ការផ្សាយពាណិជ្ជកម្ម

ដ្បិតថាខ្ញុំមិនស្អាតពិតមែន តែបើនិយាយរឿងល្អ ខ្ញុំក៏គិតថាខ្ញុំនេះ ល្អគ្រប់គ្រាន់ បើអ្នកព្រមបើកចិត្ត អ្នកប្រាកដជាអាចទទួលយកបាន។ បើនិយាយចំពោះភាពស្មោះត្រង់ ខ្ញុំក៏ជាមនុស្សដែលច្បាស់លាស់ ស្រឡាញ់ពិតប្រាកដ ស្រឡាញ់មួយដឹងមួយ មិនផ្ដេសផ្ដាសនោះទេ ព្រោះខ្ញុំមិនចូលចិត្ត រឹតតែមិនមានពេលទំនេរច្រើន ទៅសាងទំនាក់ទំនងចោល នាំឱ្យមានភាពស្មុគស្មាញ ខ្ញុំក៏រឹតតែមិនចូលចិត្តរញ៉េរញ៉ៃច្រើននោះឡើយ។

បើនិយាយរឿងមានទ្រព្យច្រើន ឬអត់ ខ្ញុំប្រាកដជាមិនហូរហៀរទេ ព្រោះខ្ញុំមិនមែនជាកូនសេដ្ឋី ឬអភិជន តែអាចមានលទ្ធភាពចិញ្ចឹមខ្លួនរស់ អាចមានចាយគ្រប់គ្រាន់ អ្វីដែលសំខាន់ ខ្ញុំមានលទ្ធភាព មានគំនិត ចេះខិតខំ ប្រឹងប្រែង ធ្វើការរកលុយដោយខ្លួនឯង។

ការផ្សាយពាណិជ្ជកម្ម

2c4f223ff28eccc98a3cb72f13e330f8

ខ្ញុំមិនអួតពីខ្លួនឯងទេ តែជីវិតមួយនេះ ខ្ញុំក៏ប្រហែលជាមានចំណុចអវិជ្ជមានដូចគ្នា ប្រសិនបើអ្នកគិតអវិជ្ជមានលើខ្ញុំ ប៉ុន្តែខ្ញុំជាមនុស្សបែបណា លុះត្រាតែអ្នកធ្វើការវិភាគថ្លឹងថ្លែងចំពោះខ្ញុំដោយខ្លួនឯង មើលលើទង្វើ កាយវិការ និងទំនាក់ទំនងរវាងខ្ញុំ ហើយនិងអ្នក មិនមែនស្ដាប់តាមអ្នកដទៃ ឬឃើញនូវអ្វីដែលខ្ញុំបង្ហាញទៅកាន់មនុស្សមួយភាគតូច ហើយមកវិនិច្ឆយខ្ញុំនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំក៏ព្រមទទួលស្គាល់ថា ខ្ញុំអាចមិនមែនជាមនុស្សល្អសម្រាប់គ្រប់គ្នានោះឡើយ ព្រោះវាក៏មានមនុស្សមួយចំនួន ខ្ញុំមិនចូលចិត្តនឹងអត្តចរិតរបស់គេ ដូច្នេះ ខ្ញុំក៏បង្ហាញនូវកាយវិការតបទៅអ្វីដែលគេធ្វើមកលើខ្ញុំត្រឡប់ទៅវិញដែរ។ កុំវិនិច្ឆយខ្ញុំតាមរយៈអ្នកដទៃ សូមឱ្យតម្លៃខ្ញុំទៅលើអ្វីដែលខ្ញុំបានធ្វើលើអ្នក៕

Ea317da948b6fc7fd9e30001185ebd30

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម