មនុស្សស្រីភាគច្រើនមិនដែលចាប់អារម្មណ៍នឹងទម្លាប់ ឬចរិតឫកពសររបស់ខ្លួនឯងឡើយ ព្រោះរវល់តែផ្ដោតគិតថា ដៃគូអ៊ីចេះ ដៃគូអ៊ីចុះ គិតថាគេផ្លាស់ប្ដូរ តែការពិត គឺចរិតខ្លួនឯងទេដែលគួរឱ្យខ្លាច និងធុញទ្រាន់។
ខាងក្រោមនេះ ជាចរិតទាំង៤ដែលមនុស្សស្រីច្រើនតែបង្ហាញដោយភ្លេចគិត ជាហេតុធ្វើឱ្យមនុស្សប្រុសមិនចូលចិត្ត និងស្អប់យ៉ាងខ្លាំង ហើយក៏អាចកើតមានរឿងលួចលាក់ ក្បត់ចិត្ត ទៅស៊ីក្រៅផងដែរ។
១. ស្ត្រីមានអារម្មណ៍រំជួលចិត្តខ្លាំងពេក

បុរស និងស្ត្រីគឹខុសគ្នាទាំងស្រុង ចំពោះប្រតិកម្មក្នុងការបង្ហាញអារម្មណ៍។ ស្ត្រីតែងតែមានអារម្មណ៍ពុះកញ្ច្រោលខ្លាំង ខណៈពេលដែលមនុស្សប្រុស គឺមិនសូវបង្ហាញឡើយ។
បុរសមិនចូលចិត្តទេពេលនៅជាមួយមនុស្សស្រី ដែលតែងតែងាយស្រួលបង្ហាញសូម្បីតែរឿងតូចតាចបំផុត។ ទោះបីជាអ្នកស្រស់ស្អាត និងមានចំណេះដឹងក៏ដោយប្រសិនបើអ្នកខ្សោយចំបោះការឃុំគ្រងអារម្មណ៍ មនុស្សប្រុសក៏មិនអាចនៅក្បែរអ្នកបានយូរដែរ។
២. ស្ត្រីមានការគ្រប់គ្រងខ្លាំងពេក

នៅពេលមានស្នេហា ស្ត្រីច្រើនតែធ្វើអ្វីៗគ្រប់យ៉ាងតាមសមត្ថភាពរបស់ពួកគេ ដើម្បីរារាំងបុរសមិនឱ្យមានទំនាក់ទំនងជាមួយស្ត្រីដទៃទៀត។ ដូចគ្នានឹងអ្នកធ្វើឱ្យបុរសនោះអស់កម្លាំង និងធ្លាក់ទឹកចិត្ត។ ប្រភេទនៃការគ្រប់គ្រងស្ត្រីបំភ័យបុរសព្រោះគាត់ត្រូវការប្រពន្ធមិនមែនជាអ្នកមើលថែក្មេងពេញមួយថ្ងៃ អ្នកគ្រប់គ្រងលើជីវិតរបស់គាត់ទាំងស្រុងនោះឡើយ។
៣. ស្ត្រីលែងសរសើរបុរសរបស់ខ្លួនទៀត

បុរសគ្រប់រូបចូលចិត្តទទួលបានការកោតសរសើរ ជាពិសេសគឺពីមនុស្សដែលគេស្រឡាញ់។ មូលហេតុមួយដែលធ្វើឱ្យគាត់មិនចង់នៅក្បែរអ្នក គឺដោយសារតែពួកគេមិនទទួលបានការគោរពពីអ្នក។ គាត់នឹងមានអារម្មណ៍ថារូបភាពរបស់គាត់នៅក្នុងភ្នែករបស់អ្នកធ្លាក់ចុះ ហើយបន្ទាប់មកសម្រេចចិត្តស្វែងរកការកោតសរសើរនៅកន្លែងផ្សេងទៀត។ ចំណុចនេះហើយ ដែលធ្វើឱ្យមនុស្សប្រុសបោះបង់អ្នក ហើយទៅរកអ្នកផ្សេងវិញ។
៤. អ្នកបោះបង់ខ្លួនឯងចោល បន្ទាបតម្លៃខ្លួនឯង

ជាការពិតណាស់ ស្ត្រីមួយចំនួនធំ គឺតែងតែបោះបង់ខ្លួនឯងចោល មិនអើពើរវល់ និងមើលថែខ្លួនឯងឱ្យបានល្អទេ។ នៅពេលដែលមានស្នេហា ឬរៀបការរួច ស្ត្រីច្រើនតែមិនចេះថែរក្សាសម្រស់របស់ខ្លួន តែងតែបណ្ដោយឱ្យខ្លួនឯងទ្រុឌទ្រោម បាក់សម្រស់ លែងស្អាត។ ចំណុចនេះហើយ ដែលមនុស្សប្រុសអស់អារម្មណ៍ចំពោះអ្នក ស្ត្រីសូមចាំថា ទោះបីដៃគូរបស់អ្នកនិយាយថា គេស្រឡាញ់អ្នកជាអ្នក មិនតែងខ្លួនក៏អ្នកនៅតែស្អាត កុំជឿពាក្យនេះឱ្យសោះ ព្រោះមានច្រើនណាស់ ដែលមនុស្សប្រុសបោះបង់សង្សារ ឬប្រពន្ធ ព្រោះតែនាងលែងស្អាតនេះឯង៕
ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

