#មិនសំខាន់ទេថា អ្នកទុកខ្ញុំជាអ្វី ស្ថិតក្នុងតំណែងមួយណា តែអ្វីដែលសំខាន់ អ្នកគឺជាមនុស្សសំខាន់សម្រាប់ខ្ញុំ ជាមនុស្សតែម្នាក់ដែលខ្ញុំស្រឡាញ់។
#អ្វីដែលខ្ញុំចង់ឃើញ គឺចង់ឃើញអ្នកមានក្ដីសុខ សប្បាយចិត្ត មានអនាគតល្អ បើទោះជាក្ដីសុខរបស់អ្នក ខ្ញុំមិនអាចមានវត្តមានចូលរួមក៏ដោយ តែខ្ញុំអាចឈរនៅពីក្រោយអ្នក ចាំមើល និងផ្ដល់កម្លាំងចិត្តឱ្យអ្នកពីចម្ងាយ។
#ទោះជម្រើសរបស់អ្នកមិនមែនជាខ្ញុំ តែខ្ញុំពេញចិត្តនឹងរង់ចាំអ្នក ចាំដោយក្ដីស្រឡាញ់ មិនថាត្រូវចាំយូរយ៉ាងណាទេ ហើយបើឱ្យជ្រើសប៉ុន្មានដងទៀត ក៏ខ្ញុំនៅតែជ្រើសយកអ្នក ដោយគ្មានពាក្យថា ស្ដាយក្រោយឡើយ។

#ខ្ញុំដឹងច្បាស់ណាស់ថា អ្នកមិនដែលមានពេលវេលា នឹកនាដល់ខ្ញុំឡើយ ប៉ុន្តែខ្ញុំចង់ឱ្យអ្នកដឹង ថាអ្នកជាមនុស្សម្នាក់ដែលខ្ញុំនឹក និងបារម្ភគ្រប់ពេល។
#អរគុណ ទោះយ៉ាងណា ក៏ខ្ញុំចង់និយាយថា អរគុណសម្រាប់ការផ្ដល់គម្លាតមួយសម្រាប់ខ្ញុំ និងអនុញ្ញាតឱ្យខ្ញុំបានស្រឡាញ់អ្នកតែម្នាក់ឯង។
#តែក៏សុំទោស ព្រោះមនុស្សម្នាក់នេះ មិនអាចបញ្ឈប់ចិត្តស្រឡាញ់អ្នកបានឡើយ ហើយក៏សុំទោស គ្មានចេតនាធ្វើឱ្យអ្នកទើសទាល់ចិត្តទេ កុំធុញអី ខ្ញុំស្រឡាញ់អ្នកយ៉ាងស្ងៀមស្ងាត់ មិនរំខានដល់អ្នកឡើយ។
#ចុងក្រោយ ចង់ឱ្យអ្នកដឹងថា ទោះអ្នកមិនមែនជាមនុស្សដំបូងសម្រាប់ខ្ញុំ តែក្នុងចិត្តខ្ញុំអ្នកគឺជាមនុស្សចុងក្រោយ ហើយក៏ជាមនុស្សតែម្នាក់គត់ ដែលខ្ញុំស្រឡាញ់ជាងគេបំផុត …៕

#មនុស្សចុងក្រោយ #Knongsrok

