៥-៦ ឆ្នាំទៅមុខទៀត អ្នកនឹងដឹងថា ៖ ការដែលមិនមានអ្វីហូប មិនមានលុយចាយគ្រប់គ្រាន់ គ្មានការងារធ្វើជាក់លាក់ វាគួរឱ្យខ្លាចជាង ការខូចចិត្តព្រោះរឿងស្នេហា

New Copy
ការផ្សាយពាណិជ្ជកម្ម

ថ្ងៃនេះ ពេលនេះ ក្នុងវ័យប៉ុណ្ណេះ អ្នកប្រហែលកំពុងតែអង្គុយខូចចិត្ត ឈឺចាប់ ព្រោះតែរឿងស្នេហា ឬក៏ព្រោះតែមាននរណាម្នាក់ ដែលធ្វើឱ្យអ្នកឈឺចាប់ ឬអារម្មណ៍មិនល្អមែនទេ?

ជាការពិត អ្នកប្រហែលកំពុងតែចំណាយពេលចោលព្រោះតែរឿងអស់ទាំងហ្នឹងច្រើនណាស់ … នេះក៏ព្រោះតែអ្នកនៅវ័យនេះ អ្នកប្រហែលជាគិតថា ស្នេហា ឬការតាមទ្រ ផ្គាប់ផ្គន់ ចំពោះទំនាក់ទំនង វាសំខាន់ខ្លាំង ដែលអាចនិយាយបានថា អ្នកអត់វាមិនបានហើយ។ ប៉ុន្តែ​ … ប្រហែលជា ៥​ ៦ ឆ្នាំ តទៅមុខទៀត អ្នកនឹងដឹងហើយថា ការពិតទៅ អ្វីដែលសំខាន់សម្រាប់អ្នកពិតប្រាកដ? អ្នកអាចនឹងភ្ញាក់ខ្លួន ហើយគិតថា ” ខ្លួនអញ មិនគួរណាចំណាយពេលចោល ទៅខូចចិត្ត គិតរឿងស្នេហា ឬគិតថា អ្នកណារាប់អញ ឬមិនរាប់អញសោះ “។

ការផ្សាយពាណិជ្ជកម្ម

ត្រូវហើយ ដំណាក់កាលនេះ យើងប្រាកដជាខ្លាចការបាត់បង់ តែ​ច្រើនឆ្នាំទៅមុខទៀត យើងប្រាកដជាចេះលះបង់ ហើ់យក៏ចេះ ប្រឈមមុខ នឹងការបាត់បង់ដូចគ្នា។

87544898_3117092938324557_4524484112005726208_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដំណាក់កាលនៃភាពជាយុវវ័យ ស្នេហា ឬទំនាក់ទំនង​ យើងប្រាកដជាផ្ដោតភាពសំខាន់ខ្លាំងឱ្យវា … ប៉ុន្តែ ៥​ ៦ ឆ្នាំ ទៅមុខទៀតអ្នកនឹងដឹងថា ៖

ការផ្សាយពាណិជ្ជកម្ម

– ការដែលតែលតោល គ្មានការងារធ្វើច្បាស់លាស់
– ការដែលមិនងាចរកបានចំណូល គ្មានលុយចាយ
– ការដែលគ្មានបាយហូបគ្រប់គ្រាន់
– ការដែលគ្មានផ្ទះនៅឱ្យកក់ក្ដៅដូចគេ
-​ ការដែលគ្មានពេលបាននៅជួបជុំក្រុមគ្រួសារ
– ការដែលមិនអាចផ្ដល់ក្ដីសុខឱ្យខ្លួនឯងបាន …។

ចំណុចទាំងប៉ុន្មានខាងលើនេះ ទើបជារឿងដែលសំខាន់ និងចាំបាច់សម្រាប់អ្នក ច្រើនជាងការដែលត្រូវទៅចំណាយពេល ខូចចិត្ត ទឹកភ្នែក ព្រោះតែរឿងស្នេហាអត់ប្រយោជន៍៕

ការផ្សាយពាណិជ្ជកម្ម
88253651_3117093354991182_5187366757425217536_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
88429764_3117093088324542_3643070502613811200_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម