តាមពិត មនុស្សស្រីងាយស្រួលលួងណាស់ មិនពិបាកដូចអ្នកគិតនោះឡើយ

តាមពិត មនុស្សស្រីងាយស្រួលលួងណាស់ មិនពិបាកដូចអ្នកគិតនោះឡើយ
ការផ្សាយពាណិជ្ជកម្ម

អាចនិយាយបានថា នៅក្នុងសេចក្តីស្នេហា អ្វីដែលមនុស្សស្រីខ្វល់ខ្វាយបំផុតនោះ មិនមែនខ្លួនស្រលាញ់មនុស្សម្នាក់នោះប៉ុនណាទេ តែគឺឥរិយាបថដែលមនុស្សប្រុសមានទៅលើនាងយ៉ាងដូចម្តេច?

មនុស្សស្រីងាយស្រួលខ្លាំងណាស់ ទោះជានាងខឹង អស់សង្ឃឹម ចង់ដើរចេញពីមនុស្សប្រុសយ៉ាងណា ប៉ុន្តែស្របពេលនោះដែរ ឱ្យតែមនុស្សប្រុសសុខចិត្តប្រើចិត្តស្មោះចំពោះនាង នាងប្រហែលអាចស្រលាញ់អ្នកស្ទើរស្លាប់ស្ទើររស់ក៏ថាបាន ដូចជាពេលដែលនាងខឹង ឱ្យតែអ្នកសុំទោសនាងដោយចិត្តស្មោះ បញ្ជាក់ថាលើកក្រោយអ្នកមិនធ្វើខុសទៀតទេ នាងនឹងអាចជ្រើសរើសអភ័យទោសដល់អ្នក ។

ការផ្សាយពាណិជ្ជកម្ម

១. កុំទុកនាងចោល ត្រូវសុំទោសនាងតាមសម្រួល

6da32fbce9fa3412cdb08b921e379676

ការផ្សាយពាណិជ្ជកម្ម

ពេលដែលនាងខឹង នាងប្រហែលជាអាចមិនឱ្យអ្នករវល់នឹងនាង នាងចង់នៅស្ងាត់ម្នាក់ឯង តែសុំអ្នកកុំធ្វើតាមបែបនេះឱ្យសោះ ដាច់ខាតកុំទុកនាងចោល អ្នកត្រូវធ្វើយ៉ាងណាទៅនិយាយរកនាងមុន សុំទោសនាង បញ្ជាក់ថាលើកក្រោយអ្នកលែងធ្វើខុសទៀតហើយ ឱ្យនាងយល់ថាអ្នកខ្វល់ពីនាង។ នៅពេលដែលសុំទោសដល់នាង អ្នកគួរតែត្រៀមកាដូខ្លះដូចជា ផ្កា ឬរបស់នាងចូលចិត្ត បែបនេះគឺមានប្រសិទ្ធភាពខ្ពស់។ តែបើអ្នកតែងតែទុកនាងចោល នាងនឹងយល់ថាអ្នកមិនបានខ្វល់ពីនាងទាល់តែសោះ។

២. ត្រូវព្យាយាមឱ្យនាងឃើញពីចិត្តស្មោះរបស់អ្នក

ការផ្សាយពាណិជ្ជកម្ម

49ee4152da2016355e7db3ea8a9d5a9d

ពេលដែលអ្នកសុំទោសនាង មានរឿងខ្លះក៏អាចដោះស្រាយភ្លាមៗបាន ស្នេហាអ្នកទាំងពីរអាចដូចដើមវិញបាន តែមានរឿងខ្លះត្រូវការពេលវេលាបន្តិច។ ពេលដែលនាងមិននិយាយរកអ្នក ព្រងើយដាក់អ្នក បើអ្នកនៅចង់រក្សាស្នេហាមួយនេះ ដូច្នេះដាច់ខាតកុំបោះបង់ចោលដោយងាយឱ្យសោះ ក៏កុំស្រលាញ់មុខមាត់ខ្លួនខ្លាំងពេក យល់ថាខ្លួនបានឱនក្បាលដាក់ខ្លួនបែបនេះទៅហើយ នាងគួរតែយល់ពីអ្នកខ្លះផង តែអ្នកកុំភ្លេចឱ្យសោះយ៉ាងណាក៏នាងជាមនុស្សដែលអ្នកស្រលាញ់ដែរ។

ការផ្សាយពាណិជ្ជកម្ម

មានពេលខ្លះ មនុស្សស្រីរមែងតែងត្រូវការពេលវេលាខ្លះមករំសាយអារម្មណ៍របស់ខ្លួន នាងក៏ចង់ឃើញពីចិត្តស្មោះរបស់អ្នកមានប៉ុនណាចំពោះនាងដែរ។ បើអ្នកព្យាយាមទៅលួងនាង ឱ្យនាងទទួលរអារម្មណ៍ថាអ្នកពិតជាខ្វល់ខ្វាយពីនាងមែននោះ មិនយូរប៉ុន្មាននាងប្រាកដជាឈប់ខឹង និងត្រូវរូវជាមួយអ្នកដូចដើមជាមិនខាន។

៣. ហ៊ាននិយាយហ៊ានធ្វើ ថ្ងៃក្រោយដាច់ខាតមិនធ្វើខុសទៀតឡើយ

ការផ្សាយពាណិជ្ជកម្ម

Cc011152c085fe42f880bf2e63730d79

បន្ទាប់ពីអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញហើយ អ្នកត្រូវប្រុងប្រយ័ត្នពីសម្ដី និងកាយវិការរបស់ខ្លួន កុំទៅធ្វើខុសម្តងទៀតឱ្យសោះ។ ពេលដែលអ្នកធ្វើខុសលើកទីមួយ នាងជ្រើសរើសអភ័យទោសឱ្យអ្នកនោះវាជារឿងងាយស្រួលទេ តែបើអ្នកធ្វើខុសម្តងទៀតហើយនោះ រឿងនេះលែងងាយស្រួលទៀតហើយ។

ការផ្សាយពាណិជ្ជកម្ម

ពេលដែលអ្នកតែងតែធ្វើខុសនូវកំហុសដដែលៗ នាងនឹងយល់ថា អ្នកនិយាយមិនយកជាការ អ្នកមិនបានខ្វល់ពីអារម្មណ៍របស់នាងឡើយ លែងទុកចិត្តអ្នកទៀតហើយ ដូច្នេះនាងនឹងអស់សង្ឃឹមចំពោះអ្នក ហើយនាងក៏អាចលែងផ្តល់ឱកាសដល់អ្នកទៀតដែរ។ ពិតណាស់ ពេលខ្លះឱកាសមិនប្រាកដថានឹងមានទៀតនោះទេ ។

76767347845ee0480c6f6948cfddbabd

ការផ្សាយពាណិជ្ជកម្ម

តាមពិតទៅមនុស្សស្រីងាយស្រួលលួងណាស់ ឱ្យតែអ្នកពិតជាសុខចិត្តចំណាយទឹកចិត្តទៅលួងលោមនាង។ ពេលខ្លះនាងជ្រើសរើសដើរចេញ មិនមែនដោយសារតែនាងឈប់ស្រលាញ់អ្នកនោះទេ តែនាងបានមើលឃើញថាអ្នកមិនបានខ្វល់ខ្វាយដល់នាងសោះ។

តាមពិតឱ្យតែទង្វើរបស់អ្នកកុំហួសព្រំដែន ហើយឱ្យតែអ្នកដាក់ខ្លួនបន្តិចទៅលួងនាងនោះ បង្ហាញពីចិត្តស្មោះរបស់អ្នកទៅកាន់នាង ជឿជាក់ថា ៨០ ទៅ៩០% នាងនឹងចិត្តទន់ជ្រើសរើសអភ័យទោសដល់អ្នក បន្តនៅក្បែរអ្នកតទៅទៀត។ មនុស្សស្រីមិនងាយបោះបង់មនុស្សប្រុសដែលស្រលាញ់ខ្លួនពិតដោយងាយៗនោះទេ លុះត្រាតែមនុស្សម្នាក់នោះបានធ្វើរបួសចិត្តនាងយ៉ាងធ្ងន់ធ្ងរ ឱ្យនាងទទួលអារម្មណ៍មិនបានពីក្តីស្រលាញ់របស់អ្នក៕

អត្ថបទ ៖ Mythical Bird/Knongsrok

ការផ្សាយពាណិជ្ជកម្ម