ច្បាស់ណាស់! មានតែ៣ចំណុចនេះ ក៏អាចដឹងហើយថា ការពិតទៅសង្សារចាស់ នៅតែនឹកនាដល់យើង

5
ការផ្សាយពាណិជ្ជកម្ម

អ្នកណាក៏ដោយ សុទ្ធតែមិនចង់ជួបនឹងការបែងបាក់ស្នេហាឡើយ ពេលដែលស្នេហាទើបតែចាប់ផ្តើម ម្នាក់ៗសុទ្ធតែចង់កាន់ដៃគ្នា ថែរក្សាគ្នាដល់ចាស់។ ប៉ុន្តែដោយសារមូលហេតុជាច្រើន បានធ្វើឱ្យទំនាក់ទំនងរវាងពួកគេទាំងពីរនាក់ មិនអាចបន្តតទៅទៀតបាន។

តែមានមនុស្សមួយចំនួន មើលសំខាន់ចំពោះរឿងមនោសញ្ចេតនា ពួកគេចេះថែរក្សាមនុស្សនៅចំពោះមុខ រឹតតែចេះថែរក្សាពេលវេលាដែលពួកគេនៅជាមួយគ្នាទៀត។ ដូច្នេះដ្បិតតែពួកគេបានបែកគ្នាក៏ពិតមែន ក៏នៅមានបុរសខ្លះនៅតែលាក់ទុកមនុស្សស្រីដែលខ្លួនស្រលាញ់នៅក្នុងបេះដូងដោយស្ងាត់ៗដែរ ហើយនៅតែស្រលាញ់នាងជារហូត។

ការផ្សាយពាណិជ្ជកម្ម

ទោះជាបែកគ្នាក៏ដោយ បើមានថ្ងៃមួយអ្នកផ្ញើសារទៅគេ ហើយនិយាយប្រាប់គេថាអ្នកកំពុងតែជួបទុក្ខលំបាក ត្រូវការឱ្យគេជួយ បើគេជាមនុស្សដំបូងលេចមុខនៅចំពោះមុខអ្នកភ្លាមៗ ដូច្នេះអ្នកគួរតែដឹងថា តាមពិតគេនៅតែស្រលាញ់អ្នក។ ខាងក្រោមនេះជាសញ្ញាដែលបញ្ជាក់ថាគេនៅមិនទាន់អស់ចិត្តស្រលាញ់ពីអ្នកនៅឡើយ។

Fe55433d275e3a75ae98902379e38fc1

ការផ្សាយពាណិជ្ជកម្ម

១. ក្រោយពេលស្រវឹងហៅឈ្មោះអ្នកមិនឈប់

មិនថាអ្នកបែកគ្នាដោយរបៀបណាទេ មនុស្សប្រុសម្នាក់នៅពេលដែលបែកគ្នា បើគេផឹកស្រវឹងជោគជាំ ហើយហៅឈ្មោះអ្នកមិនឈប់ នោះបញ្ជាក់ថាគេមិនអាចបំភ្លេចអ្នកបានឡើយ។ ហើយកុំគិត ឬសង្ស័យថា ស្រាជាអ្នកនិយាយ មនុស្សប្រុសថ្វីដ្បិតតែផឹកក៏ពិតមែន តែជាក់ស្ដែងណាស់ថា ស្រាជាអ្នកជួយបង្ហាញអារម្មណ៍ពិតដែលគេមាន មិនមែនចេះតែនិយាយផ្ដេសផ្ដាសទេ តែជាការលាតត្រដាងនូវអារម្មណ៍កំសាក ដែលពេលធម្មតាគេមិនហ៊ាននិយាយ ដូច្នេះមានតែពេលផឹកស្រវឹងប៉ុណ្ណោះ ដែលគេអាចនិយាយចេញមកបាន។

ការផ្សាយពាណិជ្ជកម្ម

២. ប្រើគ្រប់មធ្យោបាយដើម្បីស៊ើបដំណឹងរបស់អ្នក

ក្រោយពីបែកគ្នាហើយ បើពិតជាលែងស្រលាញ់គ្នាហើយមែននោះ គឺមិនចង់មានការទាក់ទាមអ្វីទៀតឡើយ តែបើគេចង់ដឹងពីអ្នកតាមរយៈគណនី facebook ឬIGរបស់អ្នកនោះ បន្ទាប់មកសួរនាំរឿងអ្នកពីមិត្តភក្តិ ឬអ្នកដែលបានស្គាល់អ្នក នេះបញ្ជាក់ថាគេនៅខ្វល់ខ្វាយពីអ្នក ព្រោះថាគ្មានអ្នកណាទៅចំណាយពេលខ្ជះខ្ជាយឥតប្រយោជន៍ធ្វើរឿងមិនបានការឡើយ ភាគច្រើននៅក្នុងចិត្តរបស់គេនៅមានរូបអ្នក ហើយក៏នៅតែនឹកនាដល់អ្នក។

ការផ្សាយពាណិជ្ជកម្ម

Cc00f9728d3a80861af41b73e994c4bf

៣. នៅបារម្ភពីអ្នក នៅមានប្រចណ្ឌអ្នក

ការផ្សាយពាណិជ្ជកម្ម

ជាធម្មតាមនុស្សដែលបែកគ្នាហើយ ទោះជាអ្នកធ្វើអ្វីក៏ដោយ ក៏គេមិនខ្វល់ខ្វាយអ្វីពីអ្នកដែរ ប៉ុន្តែមានតែមនុស្សប្រុសដែលនៅស្រលាញ់អ្នកទេ ទើបខ្វល់ខ្វាយគិតដល់អ្នក ដូច្នេះមានពេលខ្លះ អ្នកនិយាយជាមួយមិត្តភក្តិ ឬមិត្តរួមការងារដែលជាមនុស្សផ្ទុយភេទ គេតែងតែលួចប្រចណ្ឌ ជួនខ្លះឃើញបែបនេះធ្វើមុខស្អុយដើរចេញក៏មានដែរ៕

អត្ថបទ ៖ Mythical Bird/Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម