
សម្រស់មួយមុខមិនគ្រប់គ្រាន់ទេ មនុស្សស្រីស្អាតពិតអាចទាក់ចិត្តបុរស តាម ៣ ចំណុចនេះ
កុំគិតថាសម្រស់ស្រស់ស្អាតតែមួយមុខ អាចគ្រប់គ្រាន់នឹងទាក់ទាញចិត្តមនុស្សប្រុសដ៏ត្រឹមត្រូវម្នាក់បានឲ្យសោះ។ តាមពិតទៅនារីៗ គួរតែមាន ៣ ចំណុចដូចខាងក្រោមនេះទៀត ដែលវាកាន់តែល្អ ប្រសិនអ្នកមានសម្រស់អំណោយទានពីធម្មជាតិផង៖ ៣) បុគ្គលិកលក្ខណៈទន់ភ្លន់ ភាពទន់ភ្លន់របស់ស្រ្តីរមែងធ្វើឲ្យបុរសទទួលបានភាពកក់ក្តៅពេលនៅក្បែរ ដោយទាំងរបៀបរបបរស់នៅ និយាយស្តី មើលទៅសមសួនគួរជាទីគាប់ចិត្ត។ វាធ្វើឲ្យបុរសនោះមិនទទួលរងសម្ពាធ មិនមានអារម្មណ៍នឿយណាយ។ ដូច្នេះហើយបើអ្នកជានារីដែលស្អាត តែចរិតលក្ខណៈមិនទន់ភ្លន់ ក៏គេពិបាកនឹងនៅក្បែរអ្នកដែរ។ ២) ស្រ្តីដែលមានការអត់ធ្មត់ខ្ពស់ មនុស្សស្រីជាច្រើននិយាយថា បុរសដែលល្អបំផុតគឺបុរសដែលចេះអត់ធ្មត់ខ្ពស់ ទើបអាចសម្របជាមួយនាងបាន។ តែយ៉ាងណាស្នេហាគឺមានទៅមក បើខាងប្រុសគេអត់ធ្មត់ហើយ ខាងស្រីប៉ះបន្តិចរលាក ប៉ះបន្តិចខឹង ឆាប់អន់ចិត្ត មិនចេះបត់បែនទាល់តែសោះ ក៏វាពិបាកក្នុងទំនាក់ទំនងស្នេហានោះដែរ។ ជារួមទៅ…




















