ស្រីៗគួររៀនសង្កេតមើល បើពេលឈ្លោះគ្នាហើយ ដៃគូបង្ហាញសញ្ញាទាំង៣នេះចេញមក អ្នកគួរតែឆាប់ចាកចេញ កុំបន្តទៀតអី

7
ការផ្សាយពាណិជ្ជកម្ម

គេច្រើននិយាយថា ពេលដែលអ្នករស់នៅជាមួយមនុស្សយ៉ាងម៉េច ជីវិតរបស់អ្នក នឹងមានភាពសភាពយ៉ាងនោះដែរ ក៏ដូចគ្នានៅក្នុងរឿងស្នេហា មនុស្សស្រីចាំបាច់ត្រូវមើលឱ្យច្បាស់ពីមនុស្សប្រុសដែលនៅក្បែរខ្លួន ទោះជាស្រលាញ់មនុស្សម្នាក់ខ្លាំងយ៉ាងណា ក៏ត្រូវរកមនុស្សប្រុសដែលមានចរិតល្អដែរ ដូច្នេះជីវិតថ្ងៃក្រោយទើបមានសុភមង្គល។ តាមពិតទៅ ចង់ស្ទាបស្ទង់ថាគេជាមនុស្សយ៉ាងដូចម្តេច មើលក្រោយពេលអ្នកទាំងពីរឈ្លោះគ្នាទៅដឹងហើយ។ ពេលដែលឈ្លោះគ្នាហើយ មនុស្សប្រុសមានកាយវិការបែបនេះ គឺបានន័យថាគេដាច់ចិត្តណាស់ ទោះជាអ្នកស្រលាញ់គេយ៉ាងណាក៏កុំផ្ញើជីវិតលើគេឱ្យសោះ បើមិនអ៊ីចឹងទេ អ្នកដែលរងទុក្ខ គឺមានតែខ្លួនឯងនេះហើយ។

8cad9e3fda06544dd722edad0edda6ef

ការផ្សាយពាណិជ្ជកម្ម

១. ពេលដែលឈ្មោះគ្នាហើយ គេនៅតែស៊ីផឹកសប្បាយដូចគ្មានអ្វីកើតឡើង

បើសិនក្រោយពេលឈ្លោះគ្នាហើយ គេនៅតែអាចចេញទៅស៊ីផឹកសប្បាយទៀតនោះ សឹងតែអាចនៅលេងហ្គេមបណ្តើរទៀតនោះ ដោយមិនបានគិតពីអារម្មណ៍របស់អ្នកទាល់តែសោះ និយាយទៅ គេបានមិនស្រលាញ់អ្នកទេ ម្យ៉ាងទៀតក៏ចិត្តដាច់ខ្លាំងណាស់ដែរ។ គេមិនអាចទៅយកចិត្តទុកដាក់នឹងអ្នកឡើយ មិនខ្វល់ពីអារម្មណ៍របស់អ្នក មនុស្សប្រុសបែបនេះមិនអាចផ្តល់សុភមង្គលដល់អ្នកនោះទេ គ្រាន់តែផ្តល់ការឈឺចាប់ដល់អ្នកប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

២. ក្រោយឈ្លោះគ្នាហើយ ក៏ចង់បែកគ្នាជាមួយអ្នក

មនុស្សប្រុសម្នាក់ បើនៅសុខៗស្រាប់តែនិយាយពាក្យបែកគ្នាជាមួយអ្នក ជាពិសេសនៅពេលដែលឈ្លោះគ្នាហើយនិយាយបែបនេះ នោះបានន័យថា គេមិនបានខ្វល់ពីមនោសញ្ចេតនារវាងអ្នកទាំងពីរឡើយ។ នៅជាមួយមនុស្សប្រុសបែបនេះ ទោះជាពេលនេះគេនៅអាចខ្វល់ខ្វាយនឹងអ្នកមែន តែគេមិនចេះទៅគ្រប់គ្រងអារម្មណ៍របស់ខ្លួនឡើយ មុននឹងក្រោយគង់តែមានថ្ងៃមួយអាចធ្វើឱ្យអ្នកឈឺចាប់នោះទេ។

ការផ្សាយពាណិជ្ជកម្ម

311abc2d507692c94139ddedb4dbff26

៣. ក្រោយពេលឈ្លោះគ្នាហើយ ទុកអ្នកចោលមិននិយាយរកអ្នក

ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុសម្នាក់ឱ្យតែពេលឈ្លោះគ្នា ឬមិនពេញចិត្តនឹងអ្វីដែលអ្នកបានធ្វើ ហើយគេស្រាប់តែមិននិយាយរកអ្នក ទុកអ្នកចោល ហើយចង់ឱ្យអ្នកនិយាយរកគេមុនទៀតនោះ មនុស្សប្រុសបែបនេះ គឺគ្មានទំនួលខុសត្រូវក្នុងខ្លួននោះទេ នៅជាមួយគេគ្មានសុភមង្គលឡើយ។ ដូច្នេះមនុស្សស្រីត្រូវតែស្គាល់ឱ្យច្បាស់ ជួបមនុស្សប្រុសបែបនេះមិនអាចយកជីវិតទៅផ្ញើនឹងគេបានឡើយ។

ពេលឈ្លោះគ្នា គឺជាពេលដែលងាយមើលឃើញពីចរិតមនុស្សបំផុត ហើយចរិតរបស់មនុស្សគឺសំខាន់ខ្លាំងណាស់។ គ្រប់ពេលវេលាត្រូវមើលឱ្យច្បាស់ពីចរិតរបស់មនុស្សម្នាក់ បើគេមិនអាចយល់អធ្យាស្រ័យដល់អ្នក យកចិត្តទុកដាក់ ស្រលាញ់ថ្នាក់ថ្នមអ្នកទេ បានន័យថា គេមិនបានស្រលាញ់អ្នកនោះឡើយ ក៏មិនអាចផ្តល់សុភមង្គលដល់អ្នកបានដែរ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Myhtical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម