ទង្វើទាំង៣ ស្ដែងចេញយ៉ាងច្បាស់​ ថាម្នាក់នោះ ពិតជាស្រឡាញ់អ្នកខ្លាំង

ទង្វើទាំង៣ ស្ដែងចេញយ៉ាងច្បាស់​ ថាម្នាក់នោះ ពិតជាស្រឡាញ់អ្នកខ្លាំង
ការផ្សាយពាណិជ្ជកម្ម

មួយជីវិតរបស់ពួកយើង ខិតខំស្វែងរកមនុស្សដែលមានចិត្តស្មោះ និងអាចរក្សាគ្នាដល់ចាស់កោងខ្នង។ ប៉ុន្តែ ជាក់ស្តែងពិភពលោកមួយនេះ ចិត្តពិត និងចិត្តក្លែងក្លាយពិបាកនឹងបែងចែកណាស់ ដូច្នេះ ពួកយើងកាន់តែត្រូវការបើកភ្នែកឱ្យធំៗ មើលឱ្យបានច្បាស់ ថាមនុស្សណាមួយមានគំនិតក្លែងក្លាយ បោកប្រាស់ចំពោះអ្នក មនុស្សណាខ្លះដែលមានចិត្តពិតចំពោះអ្នក មនុស្សដែលមានចិត្តពិតចំពោះអ្នក ទើបមានទង្វើទាំង៣ដូចខាងក្រោមនេះ។

១. និយាយរឿងអតីតកាលពីមុនប្រាប់អ្នកដោយត្រង់

ការផ្សាយពាណិជ្ជកម្ម

មនុស្សម្នាក់បើមានចិត្តស្មោះចំពោះអ្នក នោះនឹងប្រាប់អ្នកពីរឿងអតីតកាលរបស់គេដោយស្មោះត្រង់ ទោះជាពេលវេលាដែលគេឆ្លងកាត់ពីមុនពោរពេញដោយទុក្ខសោក ឬក៏ដំណើរផ្លូវរបស់គេផូផង់ក៏ដោយ គេក៏មិនលាក់បាំងចំពោះអ្នកបន្តិចសោះឡើយ ដ្បិតតែអ្នកមិនបានមានវត្តមាននៅក្នុងអតីតកាលរបស់គេមែន តែគេសុខចិត្តបើកកកាយបេះដូងចំពោះអ្នក ចែករំលែកជាមួយអ្នករឿងគ្រប់យ៉ាងរបស់ខ្លួនគេប្រាប់ដល់អ្នក។

2be49641ebfdc95a618a6d01c9a8e50e

ការផ្សាយពាណិជ្ជកម្ម

២. ផ្តល់សន្តិភាពផ្លូវចិត្តដល់អ្នកគ្រប់គ្រាន់

ពាក្យដែលល្អបំផុត ពីដើមមកមិនមែននិយាយស្បថស្បែរពេញៗមាត់នោះទេ តែនៅក្នុងការរស់នៅជាក់ស្តែង គេផ្តល់សន្តិភាពផ្លូវចិត្តដល់អ្នកគ្រប់គ្រាន់ គេខលមកអ្នក ឬផ្ញើសារមកអ្នករាល់ថ្ងៃ យកចិត្តទុកដាក់ចំពោះអ្នកគ្មានចន្លោះ មិនដែលកុហកអ្នកទាល់តែសោះ ទាំងនេះគឺជាប្រភពនៃសន្តិភាពផ្លូវចិត្ត បើមនុស្សម្នាក់មានចិត្តស្មោះចំពោះអ្នក នោះគឺមិនអាចឱ្យអ្នកមានអារម្មណ៍មិនស្ងប់ចិត្តនោះឡើយ មិនដាច់ចិត្តឱ្យអ្នកឈឺចិត្តអស់សង្ឃឹមឡើយ គេនឹងផ្តល់សន្តិភាពផ្លូវចិត្តឱ្យអ្នកគ្រប់គ្រាន់ រឹតតែផ្តល់ឱ្យអ្នកនូវអារម្មណ៍សុភមង្គលទៀតផង។

ការផ្សាយពាណិជ្ជកម្ម

440444b03dcad19d9d308c3ad8cbfff2

៣. គម្រោងអនាគតមានរូបអ្នក

ការផ្សាយពាណិជ្ជកម្ម

មនុស្សម្នាក់ដែលមានអ្នកក្នុងចិត្ត អ្វីដែលចង់បានមិនត្រឹមតែបច្ចុប្បន្នរបស់អ្នកទេ រឹតតែជាអនាគតរបស់អ្នកទៀត គេសង្ឃឹមថាគេមានភាពរ៉ូមែនតិកជាមួយអ្នក ក៏សង្ឃឹមថាគេអាចកំដរអ្នកបានយូរអង្វែង ដូច្នេះនៅក្នុងគម្រោងរបស់គេ ប្រាកដជាមានវត្តមានរបស់អ្នកនៅក្នុងនោះ៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម