មនុស្សស្រីដែលមាន EQ ខ្ពស់ ទោះឈ្លោះគ្នាប៉ុនណា ក៏មិនបញ្ចេញចរិតទាំងនេះចេញមកឡើយ

មនុស្សស្រីដែលមាន EQ ខ្ពស់ ទោះឈ្លោះគ្នាប៉ុនណា ក៏មិនបញ្ចេញចរិតទាំងនេះចេញមកឡើយ
ការផ្សាយពាណិជ្ជកម្ម

ពេលដែលមនុស្សពីរនាក់នៅជាមួយគ្នា មានពេលដែលសប្បាយចិត្ត ក៏មានពេលឈឺចិត្តដែរ មានពេលដែលត្រូវរ៉ូវគ្នា ក៏មានពេលដែលកើតមានជម្លោះផងដែរ។ ដ្បិតតែមាត់ និងធ្មេញនៅក្នុងក្រអូមមាត់តែមួយមែន ប៉ុន្តែក៏នៅមានពេលដែល “ធ្មេញខាំត្រូវមាត់ដែរ” រឿងនេះពិបាកចៀសផុតណាស់។

ការផ្សាយពាណិជ្ជកម្ម

ពេលដែលមនុស្សពីរនាក់ឈ្លោះគ្នា អ្នកទាំងពីរបានបញ្ចេញអារម្មណ៍អវិជ្ជមាន និងបញ្ជេញនូវគំនិតដែលជាធម្មតាមិនហ៊ាននិយាយចេញមក នេះតែងតែអាចជួយឱ្យអ្នកទាំងពីរស្គាល់ពីដៃគូកាន់តែច្បាស់មួយកម្រិតទៀត ឱ្យអ្នកទាំងពីររៀនចេះទៅទំនាក់ទំនងនឹងដៃគូកាន់តែល្អប្រសើរជាមុន។

នៅពេលនេះ អ្នកទាំងពីររកពេលវេលាសាសមណាមួយ មកឈ្លោះគ្នាម្តង យកភាពមិនពេញចិត្តរបស់ខ្លួននិយាយចេញមក ឱ្យដៃគូអ្នកយល់ពីភាពឈឺចាប់ ការលំបាករបស់អ្នក ឱ្យដៃគូអ្នកដឹងពីគុណវិបត្តិ និងភាពខ្វះខាតរបស់ខ្លួនគេ មិនត្រឹមតែអាចបញ្ចេញអារម្មណ៍អវិជ្ជមានរបស់ខ្លួនទេ នៅអាចជួយឱ្យដៃគូអ្នកយល់ពីខ្លួនគេទៀតផង ញុំាងឱ្យគេយកនូវឥរិយាបថត្រឹមត្រូវមួយប្រភេទមកទំនាក់ទំនងជាមួយអ្នក​ នេះមិនត្រឹមតែមានសារប្រយោជន៍ដល់ខ្លួនអ្នកទេ ក៏មានសារប្រយោជន៍ដល់គេផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ឈ្លោះគ្នាឈ្លោះឱ្យមានសារៈប្រយោជន៍ ទើបអាចជួយដល់ការរីកចម្រើនផ្នែកមនោសញ្ចេតនារបស់អ្នកទាំងពីរបាន។ ដូច្នេះ សម្រាប់មនុស្សស្រីវៃឆ្លាតម្នាក់ នៅពេលដែលមានទំនាក់ទំនងជាមួយដៃគូ នឹងការអធ្យាស្រ័យដល់គេដោយភាពសក្តិសម តែខ្លួននាងមិនចេះតែឱ្យយខ្លួនឯងទទួលរងទុក្ខនោះទេ ពេលគួរគប្បីឈ្លោះជាមួយមនុស្សប្រុស គេមិនអាចទៅអត់ឱនឱ្យមនុស្សប្រុសឡើយ ប៉ុន្តែ នាងចេះចាប់អារម្មណ៍ពីទង្វើ កាយវិការរបស់ខ្លួន មិនអាចធ្វើបាបដៃគូតាមរយៈការឈ្លោះគ្នានោះទេ។ ចំពោះរឿងដែលមិនគួរធ្វើ ដាច់ខាតនាងមិនធ្វើនោះឡើយ តាមពិតទៅ ពេលដែលមនុស្សពីរនាក់ឈ្លោះគ្នា មនុស្សស្រីដែលមាន EQ ខ្ពស់ មិនអាចមានលក្ខណៈទាំងនេះឡើយ តើអ្នកមានដឹងទេ?

9123cbcaa6d998267d8284f0d87b8b00

ការផ្សាយពាណិជ្ជកម្ម

១. មិនខឹងគោវ៉ៃរទេះ

មនុស្សស្រីដែលឆ្លាតវៃ នៅពេលដែលឈ្លោះគ្នាជាមួយដៃគូ នាងគ្រាន់តែលើករឿងដែលបានកើតឡើងមកនិយាយតែប៉ុណ្ណោះ មិនដៀមដាម ឬខឹងគោវ៉ៃរទេះឡើយ។ នាងនឹងយកការមិនពេញចិត្ត និងគំនិតយោបល់របស់ខ្លួននិយាយចេញមក ហើយនិយាយប្រាប់ដៃគូឱ្យបានច្បាស់លាស់ តើគេខុសនៅត្រង់ណា ម្តេចក៏អ្នកធ្វើឱ្យខ្ញុំមិនសប្បាយចិត្តចឹង។

ការផ្សាយពាណិជ្ជកម្ម

បើមនុស្សប្រុសពេលណាត់ជួបគេមកយឺត ដើរជាមួយមនុស្សស្រីដទៃស្និទ្ធស្នាលពេក លេងបៀរចាញ់ប្រាក់ច្រើនពេក រឿងដែលគេបានសន្យាហើយធ្វើមិនបាន និយាយពាក្យណាមួយធ្វើឱ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរបស់អ្នក នាងនឹងប្រាប់ទៅកាន់តែដៃគូយ៉ាងច្បាស់ពីភាពខុសឆ្គង និងភាពមិនពេញចិត្ត។ នាងនឹងជួយឱ្យមនុស្សប្រុសនោះក្រើនរំឭកអំពីទង្វើ កាយវិកាយរបស់ខ្លួនគេ សំណូមពរឱ្យគេកែប្រែនូវចរិតណាមួយចោល។

ពេលដែលមនុស្សស្រីឈ្លោះគ្នាជាមួយមនុស្សប្រុស គ្រាន់តែនិយាយពីរឿងហេតុដែលបានកើតឡើង ហើយមិនទៅនិយាយរាលដាលទៅកាន់គេនោះឡើយ។ ទីបំផុតអាចដឹងពីកំហុសរបស់ខ្លួន កែប្រែកំហុសរបស់ខ្លួន ជីវិតថ្ងៃក្រោយរបស់អ្នកទាំងពីរក៏អាចប្រែទៅជាកាន់តែល្អ។ ផ្ទុយមកវិញ ពេលដែលនារីល្ងង់ខ្លៅម្នាក់ឈ្លោះគ្នាជាមួយដៃគូ នាងតែងស្តីបណ្តោសប្រមាថដល់មនុស្សប្រុស រមែងតែង “ខឹងគោវ៉ៃរទេះ” មិនផ្តល់មុខមាត់ដល់មនុស្សប្រុសសូម្បីតែបន្តិច លទ្ធផលញុំាឱ្យទំនាក់ទំនងអ្នកទាំងពីរប្រែកាន់តែគួរឱ្យខ្លាច។

ការផ្សាយពាណិជ្ជកម្ម

Cc5b361032b404930e7aca21ec89dd26

២. ទុកដៃគូចោលមិននិយាយរករយៈពេលយូរ មានចិត្តចង់សងសឹក

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីឆ្លាតវៃ ពេលដែលឈ្លោះគ្នាជាមួយដៃគូ តែងតែដើម្បីបញ្ចេញអារម្មណ៍អវិជ្ជមានរបស់ខ្លួន ហើយយកគំនិតយោបល់ដែលមានចំពោះគេបង្ហាញចេញមក ឱ្យគេដឹងពីកំហុសរបស់ខ្លួន គោលដៅនោះគឺ ដើម្បីតែដោះស្រាយបញ្ហា។ ពេលឈ្លោះគ្នាធ្វើយ៉ាងម៉េចត្រូវតែមានការទទួលបានការគោរពពីមនុស្សប្រុស តែមិនមែនកាន់តែធ្វើឱ្យបញ្ហាអ្នកទាំងពីរកាន់តែធំឡើងៗនោះទេ

ម្យ៉ាងទៀត ក្រោយពេលដែលឈ្លោះគ្នារួចហើយ មនុស្សស្រីតែងតែត្រលប់មករកអារម្មណ៍ធម្មតាវិញ ហើយទៅល្អជាមួយនឹងមនុស្សប្រុសមុន ចុងក្រោយអ្នកទាំងពីរអាចបន្តការរស់នៅជាមួយគ្នាបន្តទៀត។ តែមានមនុស្សស្រីមួយចំនួន បែរជាមិនដឹងនៅចំណុចនេះទេ ពេលដែលឈ្លោះគ្នាជាមួយដៃគូ រមែងតែងចង់ឈ្លោះឱ្យឈ្នះ រមែងតែងចង់ឱ្យមនុស្សប្រុសនៅមិនស្រណុកសុខស្រួល ដូច្នេះ នាងតែងនិយាយពាក្យមិនពីរោះស្តាប់ខ្លះទៅកាន់គេ ពេលឈ្លោះគ្នារួច នឹងមិននិយាយរកមនុស្សប្រុសក្នុងពេលយ៉ាងយូរ។

ការផ្សាយពាណិជ្ជកម្ម

ហើយក៏មានមនុស្សមួយចំនួនទៀត ដើម្បីតែចង់ឱ្យមនុស្សប្រុសឈឺចាប់ នៅមានចិត្តចង់សងសឹកគេទៀត បែរជាធ្វើរឿងអ្វីដែលធ្វើឱ្យរបួសដល់គេ លទ្ធផលញុំាឱ្យទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែយ៉ាប់យ៉ឺនតែប៉ុណ្ណោះ។

B5ca559b48ea508f0a20ee7b8f9f78f1

៣. រំឭករឿងចាស់ ជះកំហឹងដល់អ្នកដទៃ ធ្វើឱ្យមានរឿងកាន់តែធំ

ពេលដែលមនុស្សពីរនាក់ឈ្លោះគ្នា មនុស្សប្រុសពិបាកក្នុងការចៀសផុតពីការធ្វើខុសណាស់ ពេលដែលមិនសប្បាយចិត្ត បើអ្នកជ្រើសរើសលាក់បាំងអត់ទ្រាំមិនបញ្ចេញកំហឹង ពេលឱ្យតែចុះចាញ់អត់ឱនភ្លាមនោះ នេះគ្រាន់តែអាចឱ្យខ្លួនបន្ថែមនូវសម្ពាធតែប៉ុណ្ណោះ បន្ថែមនូវការឈឺចាប់ មិនមែនជាទង្វើដែលឈ្លាសវៃនោះទេ។

មនុស្សស្រីឆ្លាតវៃ ពេលដែលមនុស្សប្រុសធ្វើខុស ធ្វើរបួសដល់ចិត្តនាង ធ្វើឱ្យនាងមានអារម្មណ៍ថាមិនពេញចិត្ត នាងនឹងយករឿងនោះលើកមកនិយាយចេញនូវគំនិតមតិដែលខ្លួនមាន។ ហើយសូមឱ្យគេផ្តល់ការបកស្រាយមួយដល់ខ្លួន នៅពេលនោះ មនុស្សស្រីអាចប្រុងប្រយ័ត្នចំពោះទង្វើកាយវិការខ្លួនកុំទៅចាក់ដោត ឬដៀមដាមដល់គេឡើយ ក៏មិនអាចយករឿងដែលកន្លងហួស លើកមកនិយាយដែរ នាងនឹងយកឥរិយាបថមួយគឺ “រឿងធំក្លាយទៅជាតូច រឿងតូចក្លាយទៅជាអត់រឿង” មកឈ្លោះគ្នានឹងដៃគូ។

ផ្ទុយមកវិញ ពេលដែលមនុស្សស្រីល្ងង់ម្នាក់ឈ្នោះគ្នាជាមួយដៃគូ រមែងតែងមិនចេះគ្រប់គ្រងពីទង្វើកាយវិការខ្លួន តែងតែលើករឿងចាស់មកនិយាយ ជះកំហឹងដល់គ្រួសារ និងមិត្តភក្តិខាងប្រុស លទ្ធផលគ្រាន់តែឱ្យវិវាទរបស់អ្នកទាំងពីរត្រូវបានពង្រីកកាន់តែធំ ចុងក្រោយគឺឱ្យមនោសញ្ជេតនារបស់អ្នកទាំងពីរលេចចេញនូវស្នាមប្រះឆាដែលពិបាកនឹងប៉ះប៉ូវតែប៉ុណ្ណោះ៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម