កុំព្រោះតែការឆ្លើយឆ្លងគ្នាជារៀងរាល់ថ្ងៃ ក៏បណ្ដែតបណ្ដោយឱ្យខ្លួនឯង ផ្ដេកផ្ដួលលើនរណាម្នាក់ទាំ

កុំព្រោះតែការឆ្លើយឆ្លងគ្នាជារៀងរាល់ថ្ងៃ ក៏បណ្ដែតបណ្ដោយឱ្យខ្លួនឯង ផ្ដេកផ្ដួលលើនរណាម្នាក់ទាំ
ការផ្សាយពាណិជ្ជកម្ម

ពេលដែលអ្នកផ្តេកផ្តួលលើមនុស្សម្នាក់ តើមានអារម្មណ៍ដូចម្តេច? ឧទាហរណ៍ថា ! អ្នកមិនដឹងថាត្រូវញុំាអ្វីក៏មានទម្លាប់សួរគេ ពេលដែលជួបបញ្ហាអ្វីនៅក្នុងជីវិត ស្រាប់តែនឹកឃើញដល់គេ ពេលដែលមានរឿងក្នុងចិត្តចង់ប្រាប់គេគ្រប់យ៉ាង។ តែពេលដែលគេមិនបានតបសារអ្នក អ្នកតែងតែសម្លឹងមើលទូរស័ព្ទដោយមិនដឹងខ្លួន ខ្លាចខកខានសាររបស់គេ។

អ្នកទម្លាប់នៅពេលព្រឹកបើកទូរស័ព្ទផ្ញើសារ “អរុណសួស្តី” ទៅគេ ទម្លាប់មុនពេលគេងនិយាយ “រាត្រីសួស្តី” ទៅគេ ប្រៀបដូចជានៅក្នុងជីវិតបានកំណត់រួចជាស្រេចពីវត្តមានគេ បើគ្មានគេទេ នៅក្នុងចិត្តដូចជាល្ហល្ហេវណាស់។ បែបនេះ អ្នកកាន់តែមិនអាចឃ្លាតឆ្ងាយពីមនុស្សដែលបានកំដរអ្នកឆាតលេងរាល់ថ្ងៃ ប៉ុន្តែអ្នកមិនបានដឹងសោះថា ការផ្តេកផ្តួលនៅពេលនេះបានក្លាយទៅជាក្តីស្រលាញ់ដែលមិនអាចដកចិត្តចេញរួច។

ការផ្សាយពាណិជ្ជកម្ម

ពេលដែលស្រលាញ់មនុស្សម្នាក់ នៅក្នុងចិត្តមានការរំពឹងទុកជាខ្លាំង អ្នកនឹងរំពឹងទុកគេនឹងឆាតមករកអ្នកមុនជារៀងរាល់ថ្ងៃ យកចិត្តទុកដាក់នឹងអ្នក រំពឹងថាមានថ្ងៃមួយទម្លាប់បែបនេះនឹងក្លាយទៅជាស្នេហារវាងអ្នកទាំងពីរជាមិនខាន។

1af868b6d730d4752b5eb7e64cb1dfbd

ការផ្សាយពាណិជ្ជកម្ម

មិត្តខ្ញុំម្នាក់បានប្រាប់ខ្ញុំថា នាងបានជួបបុរសម្នាក់ ពួកគេទាំងពីរស្គាល់គ្នានៅក្នុងក្រុបឆាត បុរសនោះឃើញសក់របស់មិត្តខ្ញុំស្រស់ស្អាត ក៏បាន Add friend មកនាងមុន។ មិត្តខ្ញុំនៅពេលនេះកំពុងតែទំនេរផង រាងអផ្សុក នាងក៏បាន Confirm គេតែម្តង ពេលនោះស្នេហាក៏បានអភិវឌ្ឍន៍ទៅមុខ បុរសនោះបានផ្ញើសារមកនាងជារៀងរាល់ថ្ងៃ ដោយរកប្រធានបទប្លែកៗដើម្បីឆាតលេងជាមួយនាង។ មនុស្សស្រីតែងតែផ្តេកផ្តួលទៅលើមនុស្សដែលព្រមចំណាយពេលឆាតលេងជាមួយនាងរាល់ថ្ងៃ មិត្តខ្ញុំក៏ដូច្នេះដែរ តាំងពីដំបូងនាងមិនបានប្រយ័ត្នបានធ្លាក់ទៅក្នុងអន្លង់ស្នេហ៍របស់គេដោយមិនដឹងខ្លួន។

អ្នកទាំងពីរមានប្រធានបទជជែកគ្នាមិនចេះអស់ មិត្តខ្ញុំក៏ល្ងីល្ងើណាស់ យល់ថារកបានមនុស្សដែលជាគូព្រេងរបស់នាងហើយ។ បន្ទាប់ពីឆាតបានជាមួយគ្នាបានពីរខែមក បុរសនោះក៏បានណាត់មិត្តខ្ញុំ តែមិត្តខ្ញុំស្ទាក់ស្ទើរមិនបានយល់ព្រម ក៏មិនបានបដិសេធដែរ ។ តែបុរសនោះហាក់ដូចជាមិនសប្បាយចិត្តសោះ ស្រាប់តែលែងឆាតមកមិត្តខ្ញុំញឹកញាប់ដូចមុន។ មិត្តខ្ញុំនិយាយថា ដើមឡើយសុទ្ធតែបុរសនោះឆាតមកមិត្តខ្ញុំមុន ដល់យូរៗទៅក៏ផ្លាស់ប្តូរតួអង្គម្តង ក្លាយទៅជានាងមិនអាចបាត់មុខគេបាន។ នាងប្រែទៅជាបាយមិននឹកទឹកមិនស្រែក គិតដល់គេរាល់ថ្ងៃ បែរជាមិនហ៊ានឆាតទៅសួរនាំគេមុន នាងនិយាយថានាងស្អប់ខ្លួនឯងពេលឥឡូវនេះណាស់ តែមិនអាចគ្រប់គ្រងខ្លួនឯងបាន។

ការផ្សាយពាណិជ្ជកម្ម

6734ebfc2a008996a26fbd1bf9ca2569

អ្វីដែលពិបាកនោះគឺ ត្រូវកាត់ផ្តាច់មនុស្សម្នាក់ដែលតែងតែមានវត្តមាននៅក្នុងជីវិតរបស់អ្នក ពេលដែលគេលែងទាក់ទងមកអ្នក ពេលនោះការឈឺចាប់នឹងមកដល់ជាមិនខាន។ ខ្ញុំជឿជាក់ថានៅក្នុងជីវិតមនុស្សម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់ការឆាតលេងបែបនេះ។ បើអ្នកមិនស្គាល់ពីមនុស្សនៅក្បែរខ្លួនគេទេ មិនស្គាល់រូបរាងគេច្បាស់លាស់ទេ មិនដឹងពីទម្លាប់គេទេ មិនដឹងថាគេខឹងមានសភាពយ៉ាងណាទេ ដូច្នេះអ្វីដែលស្រលាញ់ តាមពិតសុទ្ធតែជាអ្វីដែលអ្នកស្រមើស្រមៃចេញមកទាំងអស់។ ជួនខ្លះពេលអ្នកជួបនឹងមនុស្សមិនធ្លាប់ស្គាល់គ្នា អាចនឹងប្រងើយកន្តើយ ឬអាចរួចរាយរាក់ទាក់ដាក់គេក៏ថាបាន។

ការផ្សាយពាណិជ្ជកម្ម

មនុស្សពិតជាចម្លែកណាស់ និយាយថាខ្លួនឯងទម្លាប់ឯកាហើយ តែបែរជាសង្ឃឹមថាមានមិត្តភក្តិមកកំដរខ្លួនទៅវិញ ជួននិយាយថាខ្លួនមិនចង់មានស្នេហាទេ តែចេះតែស្ញប់ស្ញែងអ្នកដែលមានស្នេហាទៅវិញ។ និយាយថាខ្លួនមិនពូកែនិយាយទេ តែពេលដែលជជែកលេងជាមួយអ្នកមិនធ្លាប់ស្គាល់គ្នា ប្រធានបទច្រើនហូរហែ ផ្ញើសារចាប់ពីពាក្យ “សួស្តី” រហូតដល់ក្លាយទៅជាការផ្តេកផ្តួលផ្នែកស្មារតី មិនអាចអត់គេបានទៅវិញ។

Ed9b9204e1a078bc7845a0b5b0a1fe96

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះហើយ កុំទៅឆាតលេងជាមួយមនុស្សម្នាក់រាល់ថ្ងៃពេក យូរៗទៅនឹងផ្តេកផ្តួលលើគេ ក្លាយទៅជាទម្លាប់ ព្រោះទម្លាប់នេះគួរឱ្យខ្លាចណាស់ ពេលដែលមានទម្លាប់នេះហើយ វានឹងអាចបង្កើតជាវាសនាសម្រាប់ខ្លួនអ្នកក៏ថាបាន។ មិនថាពេលណាកន្លែងណាទេ ត្រូវរៀនចេះឯករាជ្យខ្លួនឯង វាអាចឱ្យអ្នកដើរបានកាន់តែវែងឆ្ងាយ កាន់តែភ្លឺស្វាងជាងនេះ៕

ប្រភព ៖ https://lovebecomestory.com/ ប្រែសម្រួល ៖ ​Mythical Bird

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម