មនុស្សពីរនាក់ បើធ្លាប់ធ្វើរឿងទាំង៤នេះជាមួយគ្នាហើយ បង្ហាញថា មិនមែនជាមិត្តធម្មតានោះឡើយ

មនុស្សពីរនាក់ បើធ្លាប់ធ្វើរឿងទាំង៤នេះជាមួយគ្នាហើយ បង្ហាញថា មិនមែនជាមិត្តធម្មតានោះឡើយ
ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាស្នេហានាពេលបច្ចុប្បន្នសុទ្ធតែមានភាពល្អូកល្អើន ប៉ុន្តែបើធ្វើឱ្យមានកំហុសឆ្គងកើតឡើងក៏គ្មានភាពភ័យខ្លាចដែរ ព្រោះពួកគេគិតថាឱ្យតែមានក្តីស្រលាញ់នៅក្នុងនោះគឺបានហើយ តែទង្វើដែលមិនបានគិតគូរវែងឆ្ងាយបានធ្វើឱ្យអ្នកដទៃមានពាក្យជាច្រើននិយាយពីពួកគេ ចុះបើរវាងអ្នកទាំងពីរមិនមែនជាស្នេហាវិញ តើអាចនឹងមានទង្វើបែបណាខ្លះបង្ហាញចេញមក ដែលធ្វើឱ្យគេយល់ថារវាងអ្នកទាំងពីរមិនមែនជាមិត្តភាពសាមញ្ញានោះ? ប្រសិនបើមនុស្សប្រុសស្រីធ្វើនូវរឿងទាំង៤នេះឡើង បានបញ្ជាក់ថាមិត្តភាពរបស់ពួកគេមិនមែនជាមិត្តភាពធម្មតានោះទេ។

១. ពេលដែលនៅតែពីរនាក់មានភាពស្និទ្ធស្នាលខុសធម្មតា

ការផ្សាយពាណិជ្ជកម្ម

មិនថាជាបុរស ឬនារីទេ ការប៉ះពាល់លើរូបរាងកាយគឺបានធ្វើឱ្យមនុស្សមានប្រតិកម្មជាខ្លាំង មនុស្សពីរនាក់ដែលមានមិត្តភាពសាមញ្ញបែរជាពេលដែលនៅពីរនាក់ កាន់ដៃ កៀកស្មា គេងកើយលើភ្លៅ ទង្វើទាំងនេះអាចរាប់បានថាលើសព្រំដែនជាមិត្តភក្តិហើយ។ សូមសួរវិញថា ពេលដែលនៅចំពោះមុខមនុស្សជាច្រើន ហេតុអ្វីមិនបង្ហាញទង្វើទាំងនេះ ម្តេចចាំបាច់តែនៅពីរនាក់ទើបអាចមានទង្វើស្និទ្ធស្នាលនេះទៅវិញ មិនថាយ៉ាងណាទេ ការស្និទ្ធស្នាលលើរូបរាងកាយខ្លាំងពេក មិនមែនជាទង្វើមិត្តធម្មតាគួរមាននោះឡើយ។

03b9a123f8cbd5d15c7a6e7718cac539

ការផ្សាយពាណិជ្ជកម្ម

២. ពេលដែលត្រូវការជំនួយ តែងតែជាមនុស្សទីមួយ

មនុស្សគ្រប់គ្នាតែងតែមានពេលជួបការលំបាក ឬក៏ពេលដែលដកដៃមិនរួច សុទ្ធតែត្រូវការគេជួយ នៅពេលនេះ មនុស្សទីមួយដែលអាចលេចមុខមកមុនគេ ប្រាកដណាស់ទំនាក់ទំនងមួយនេះមិនធម្មតាឡើយ ជាពិសេសជាមនុស្សទីមួយដែលលេចមុខមកមុនគេរាល់ដង មិនខ្វល់ថាគេដឹងតាមរយៈអ្វីក៏ដោយ យ៉ាងហោចណាស់បញ្ជាក់ថា មនុស្សម្នាក់នោះនៅក្នុងចិត្តគេគឺជាមនុស្សសំខាន់ សំខាន់ដល់ថ្នាក់អាចបោះបង់អ្វីគ្រប់យ៉ាងបានទាំងអស់ តើមិត្តភាពបែបនេះពិតជាធម្មតាមែនឬ?

ការផ្សាយពាណិជ្ជកម្ម

៣. មិនថាកាលៈទេសៈណាទេ មានវត្តមានគេគ្រប់ពេល

ទំនាក់ទំនងមនុស្សធម្មតា ម៉េចនឹងអាចបណ្តើរគ្នាទៅគ្រប់កម្មវិធីបានទៅ? ជាពិសេសមិត្តភក្តិដែលផ្ទុយភេទ សូមសួរថា ពេលដែលនាំគេទៅគ្រប់កម្មវិធី តើយើងប្រើអត្តសញ្ញាណអ្វីទៅណែនាំប្រាប់ដល់អ្នកដទៃទៅ? ម្យ៉ាងទៀតអាចធ្វើឱ្យមនុស្សជាច្រើនយល់ច្រលំពីទំនាក់ទំនងរបស់អ្នកទាំងពីរ យ៉ាងណាទំនាក់ទំនងបែបនេះ នៅតែមិនមែនជាមិត្តភាពធម្មតានោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

E2e900a53a6702a0b308bb9b9e99572b

៤. ទៅលេងផ្ទះគេរាល់ថ្ងៃ

ការផ្សាយពាណិជ្ជកម្ម

សុំសួរថាបើជាមិត្តភក្តិប្រុសស្រីធម្មតា ទោះជាស្និទ្ធស្នាលយ៉ាងណាក៏មិនហ៊ានទៅផ្ទះគេរាល់ថ្ងៃដែរ មិនត្រឹមតែប៉ុណ្ណោះ មានពេលខ្លះថែមទាំងណែនាំឱ្យសាច់ញាតិស្គាល់ទៀតផង តើទំនាក់ទំនងបែបនេះអាចរាប់ថាជាមិត្តធម្មតាដែរឬទេ? ជាបងប្អូនស្រីប្រុសជីដូនមួយ ឬជាជីទួតមួយនឹងគ្នា ហេតុអ្វីបានជាចាំបាច់ត្រូវតែឱ្យគ្រួសាររៀងខ្លួនស្គាល់បែបនេះ?

ទោះជាទំនាក់ទំនងរវាងមិត្តភក្តិផ្ទុយភេទល្អយ៉ាងណាក៏ដោយ ឱ្យតែធ្វើរឿងទាំងបួននេះឡើង ទំនាក់ទំនងលែងធម្មតាទៀតហើយ! នៅក្នុងរឿងមនោសញ្ចេតនា មិត្តភាព និងសេចក្តីស្នេហា គឺមានភាពខុសគ្នាជាច្រើន ចុះបើរឿងដែលសង្សារអាចធ្វើបាន ហើយមិត្តភក្តិក៏អាចធ្វើរឿងនេះបានដែរនោះ តើបានន័យថាដូចម្តេចទៅ?

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Mythical Bird/Knongsrok

ការផ្សាយពាណិជ្ជកម្ម