ចង់ដឹងថាមនុស្សម្នាក់ខ្វល់ពីអ្នកដល់កម្រិតណា មើលតែការផ្ញើសារ និងការតបសារទាំងនេះទៅដឹងហើយ

1៦
ការផ្សាយពាណិជ្ជកម្ម

ការផ្ញើសារ គឺជារបៀបទំនាក់ទំនងមួយប្រភេទ ការផ្ញើសារ ក៏ជាឧបករណ៍សក្ខីតាងមួយផងដែរ។ ចង់ដឹងថាមនុស្សម្នាក់ខ្វល់ពីអ្នកឬអត់នោះ គ្រាន់តែផ្ញើសារទៅគេនឹងដឹងជាមិនខាន។ មនុស្សដែលខ្វល់ខ្វាយពីអ្នក គេនឹងផ្ញើសារតបមកអ្នកភ្លាមៗ ហើយកំណត់ឈ្មោះអ្នកដាក់នៅខាងលើគេដើម្បីងាយឃើញ ចុះអ្នកដែលមិនខ្វល់ពីអ្នកវិញនោះ មានលក្ខណៈអ្វីខ្លះទៅ?

១. តែងតែមិនតបសាររបស់អ្នក

ការផ្សាយពាណិជ្ជកម្ម

អ្នកផ្ញើសារនៅពេលព្រឹក គេតបសារអ្នកនៅពេលយប់ អ្នកផ្ញើសារតាំងពីម្សិលម៉្ញៃ ខានស្អែកមួយទៀតទើបគេតបសាររបស់អ្នក។ មានពេលខ្លះមិនតបសារអ្នកតែម្តង ទុកឱ្យអ្នករង់ចាំ ឱ្យអ្នកស្មាន ឱ្យអ្នកឈរអង្គុយមិនសុខ។ មនុស្សបែបនេះ នៅក្នុងចិត្តគ្មានអ្នកសោះឡើយ ម្តេចចាំបាច់ទៅចំណាយកម្លាំងទៅលើគេធ្វើអ្វីទៀត។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ឆ្លើយតបឱ្យតែបានបាន

ការផ្សាយពាណិជ្ជកម្ម

អ្នកផ្ញើសារឱ្យគេឡើងមួយចង្វាយ អ្នកប្រាប់ពីអារម្មណ៍របស់អ្នកទៅកាន់គេ គេបែរជាគ្រាន់តែប្រើពាក្យ “ អឹម អូ!” ឆ្លើយតបមកកាន់អ្នក អ្នកសរសេរពោរពេញដោយមនោសញ្ចេតនា គេបែរជាសរសេរពាក្យយ៉ាងងាយ យ៉ាងសោះកក្រោះ មនុស្សបែបនេះ ចាត់ទុកអ្នកជាលំហរអាកាស ដូច្នេះអ្នកមិនចាំបាច់លះបង់ដើម្បីគេឡើយ។

៣.ពេលដែលអផ្សុកទើបនឹកឃើញអ្នក

ការផ្សាយពាណិជ្ជកម្ម

គ្មានរឿងអ្វីទេ គេមិនដែលខ្វល់ពីអ្នកឡើយ ពេលដែលមានការវិញទើបនឹកឃើញដល់អ្នក ទុកអ្នកដើម្បីលំហែអារម្មណ៍របស់គេ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន គ្មានចិត្តពិតឡើយ រាប់អានមនុស្សបែបនេះមានតែឈឺចាប់ប៉ុណ្ណោះ។

D3ef4403a947af688879d3230050a80e

ការផ្សាយពាណិជ្ជកម្ម

៤. ចេះតែយកលេសថារវល់

ពេលដែលអ្នកមានរឿងអ្វី អ្នកតែងតែចែករំលែកជាមួយគេ ពេលដែលអ្នកទំនេរ អ្នកតែងតែទាក់ទងទៅគេ ប៉ុន្តែគេវិញ បើម្សិលមិញមិនរវល់ទេ ថ្ងៃនេះគឺហត់នឿយអស់កម្លាំង រកលេសម្តងហើយម្តងទៀត ឆាតលេងមិនបានប៉ុន្មានផងក៏ទៅបាត់ គ្មានចំណាប់អារម្មណ៍ចំពោះអ្នក ក៏គ្មានការយកចិត្តទុកដាក់អ្វីទៅលើអ្នកដែរ មនុស្សបែបនេះ គឺមិនបានខ្វល់ខ្វាយពីអ្នកទាល់តែសោះ ឆាប់ៗកាត់ផ្តាច់ពីគេភ្លាមៗទៅ ។

ការផ្សាយពាណិជ្ជកម្ម

ការផ្ញើសារ ដ្បិតតែមិនអាចជឿទាំងស្រុងមែន តែអាចមើលឃើញចិត្តរបស់មនុស្សម្នាក់បាន មនុស្សម្នាក់មិនឆ្លើយតបសារអ្នកផង ម៉េចនឹងអាចបង្ហាញថាគេខ្វល់ខ្វាយពីអ្នកទៅ ដូច្នេះហើយ សូមអ្នកថែរក្សាមនុស្សដែលតែងតែតបសារមកអ្នកលឿនៗផង ព្រោះមិនមែនមនុស្សរាល់គ្នាសុទ្ធតែធ្វើបានដូចគេនោះទេ៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម