សំណាងមិនល្អនៅក្នុងរឿងស្នេហា? សាកល្បង១១ចំនុចនេះជាវិធីដើម្បីកែប្រែពីសំណាងមិនល្អ មកល្អវិញ

សំណាងមិនល្អនៅក្នុងរឿងស្នេហា? សាកល្បង១១ចំនុចនេះជាវិធីដើម្បីកែប្រែពីសំណាងមិនល្អ មកល្អវិញ
ការផ្សាយពាណិជ្ជកម្ម

ជឿខ្ញុំចុះ បើអ្នកគិតថាអ្នកមិនមានសំណាងក្នុងស្នេហា ប្រហែលជាអ្នកមិនបានអានអត្ថបទនេះទេ។ ខ្ញុំបានជួបមនុស្សជាច្រើនហើយខ្ញុំបានគិតថាគួរតែធ្វើជាឆ្កែជំនួសវិញ។ ពួកគេងាយស្រួលជាង។ ប៉ុន្តែការពិតបទពិសោធន៍ណាត់ជួបរបស់អ្នកប្រហែលជាធ្វើឱ្យអ្នកអស់សង្ឃឹមក្នុងការស្វែងរកមនុស្សដែលអ្នកចង់នៅជាមួយ។

ភាពឆោតល្ងង់ និង ការខកចិត្តតែងតែបន្សល់ទុកនូវរសជាតិមិនល្អ នៅក្នុងចិត្តរបស់អ្នក នេះនឹងធ្វើឱ្យអ្នកមានអារម្មណ៏ថា មិនមានសំណាងក្នុងរឿងស្នេហា។

ការផ្សាយពាណិជ្ជកម្ម

មនុស្សយើងភាគច្រើនមិនបានជួបមនុស្សដែលត្រូវគ្នា និង ស្រលាញ់គ្នាដល់ចាស់នោះទេ យើងត្រូវជួបមនុស្សជាច្រើិន មុននឹងជួបមនុស្សល្អម្នាក់សម្រាប់អ្នក។ ដូច្នេះ តើអ្នកត្រូវធ្វើដូចម្តេចចំពោះរឿងនេះ? អ្នកគួរតែតប្តូរការគិត ពីការគិតថាអ្នកមិនមានសំណាងក្នុងរឿងស្នេហា។ ខ្ញុំដឹងថានេះជារឿងដែលពិបាកមួយ ប៉ុន្តែនៅពេលដែលអ្នកធ្វើបាន អ្នកនឹងជួបមនុស្សប្រភេទផ្សេងដែលអ្នកចង់បានជាមិនខាន។

ជឿខ្ញុំចុះ អ្នកមិនមែនមិនមានសំណាងនោះទេ។

ការផ្សាយពាណិជ្ជកម្ម

#១ បញ្ឈប់ការអាណិតឬការស្អប់ខ្លួនឯង

បញ្ហាធំបំផុតដែលមនុស្សជាច្រើនមានអារម្មណ៍ថាពួកគេមិនមានសំណាងក្នុងរឿងស្នេហានោះ គឺ ពួកគេគិតថាពួកគេសមនឹងនៅម្នាក់ឯង ហើយស្លាប់ទៅវីញម្នាក់ឯង។
ពិតប្រាកដណាស់អ្នកអាចនឹងមានអារម្មណ៍មួយនេះ ទោះជាយ៉ាងណាក៏ដោយអ្នកត្រូវយកឈ្នះរឿងនេះ ហើយដើរបន្តទៅមុខទៀត។ ការមានអារម្មណ៍បែបនេះ នឹងរារាំងអ្នកមិនឱ្យជួបមនុស្សល្អម្នាក់បាន ព្រោះអ្នកមានអារម្មណ៍ថាអ្នកមិនស័ក្តិសមនឹងមានស្នេហា។

#២ កុំព្យាយាមខ្លាំងពេក

នេះប្រហែលជាពិបាកសម្រាប់អ្នក ប៉ុន្តែចូរកុំព្យាយាមខ្លាំងទៅ។ ប្រាកដណាស់គួរតែនៅមានការណាត់ជួប ហើយនិយាយជាមួយគេធម្មតា ប៉ុន្តែកុំប្រញាប់ពេក។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើពួកគេចង់ជួបអ្នក ពួកគេនឹងជួបអ្នក។ ប្រសិនបើពួកគេមិន ដូច្នេះសូមបន្តដើរទៅមុខទៀត។ នេះ គឺជាវិធីល្អបំផុតនៅក្នុងពិភពនៃការណាត់ជួប។ កុំព្យាយាមខ្លាំងពេក ហើយកុំយកវាជារឿងស្មុគស្មាញពេក។

#៣ កុំរំពឹងទុកច្រើនពេក

អ្នកប្រាកដជាមានចំនុចខ្លះៗដែលអ្នកចង់បានពីដៃគូរបស់អ្នក នេះជារឿងធម្មតា ប៉ុន្តែកុំរំពឹងទុកពួកគេជាអ្នកមាន មានឡានទំនើប ផ្ទះវីឡា នេះមិនមែនជារឿងស្នេហាទេ។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកមានការរំពឹងទុកច្រើនពេក អ្នកនឹងខកចិត្តវិញជាមិនខាន។ មនុស្សដែលអ្នកកំពុងណាត់ជួបនឹងមិនសុំឱ្យអ្នករៀបការជាមួយពួកគេឥឡូវនេះទេ។ ចូរកុំរំពឹងអ្វីទាំងអស់ ហើយអ្នកនឹងមានភ្ញាក់ផ្អើលជាមិនខាន។

#៤ កុំតេទៅគាត់

ប្រសិនបើអ្នកជាបុរសសូមរំលងចំណុចនេះ។ ប៉ុន្តែប្រសិនបើអ្នកជានារីវិញ សូមអាន។ អ្នកត្រូវយល់រឿងមួយ ប្រសិនបើបុរសចង់បានអ្នក គាត់នឹងតាមអ្នក។ ខ្ញុំដឹងថាសព្វថ្ងៃនេះវាជារឿងធម្មតាសម្រាប់មនុស្សស្រីក្នុងការតែទៅបុរស ប៉ុន្តែនៅទីបញ្ចប់បុរសចូលចិត្តតាមជាង។ អនុញ្ញាតឱ្យពួកគេមានឱកាសតាមអ្នក លុះត្រាតែគាត់អៀនខ្លាំងពេក។

ការផ្សាយពាណិជ្ជកម្ម

#៥ កុំយំចំពោះការណាត់ជួបដែលមិនសមបំណង

ប្រសិនបើអ្នកចំណាយពេលចុងសប្តាហ៍របស់អ្នកយំនៅលើការណាត់ជួបដែលអាក្រក់ទៅៗ ជឿខ្ញុំ អ្នកពិតជាខ្ជះខ្ជាយពេលវេលារបស់អ្នកហើយ។

កុំស្រក់ទឹកភ្នែកចំពោះរឿងនេះ លុះត្រាតែអ្នកបានស្រលាញ់គេ ប៉ុន្តែការយំចំពោះរឿងនេះនឹងមិនធ្វើឱ្យអ្នកល្អជាងមុននោះទេ ចូររៀនពីវា ហើយដើរទៅមុខទៀត កុំអស់សង្ឃឹម។

ការផ្សាយពាណិជ្ជកម្ម

#៦ រក្សាអាថ៌កំបាំងខ្លះៗ

ខ្ញុំបានអង្គុយក្នុងការណាត់ជួបមួយ ដែលបុរសនោះប្រាប់ខ្ញុំពីប្រវត្តិគ្រួសារទាំងមូលរបស់គាត់ក្នុងរយៈពេលមិនតិចជាងប្រាំនាទីទេ។ និយាយតាមត្រង់ទៅវាច្រើនបន្តិចហើយ។ ខ្ញុំចង់និយាយថាគាត់បានលុបចោលនូវអាថ៌កំបាំងដែលគាត់មាន។ រក្សាខ្លួនអ្នកឱ្យមានអាថ៌កំបាំងបន្តិច នោះហើយជាអ្វីដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍។ អ្នកដឹងទេមនុស្សគ្រប់គ្នាចង់ស្គាល់នរណាម្នាក់ដែលមើលទៅដូចជាពួកគេមានអាថ៌កំបាំង។

#៧ កុំបន្ទោសទៅលើគេ

ខ្ញុំលឺវាគ្រប់ពេលមិនថាបុរសឬស្ត្រី។ ពួកគេតែងតែត្អូញត្អែរពីគ្នាដោយនិយាយថា បុរសអញ្ចេះ ស្ត្រីនោះអញ្ចុះ។ ប៉ុន្តែវាមិនមែនមកពីពួកគេនោះទេ។ អ្វីៗទាំងអស់គឺ​អ្នក។

ការផ្សាយពាណិជ្ជកម្ម

ហេតុអ្វី? ព្រោះអ្នកបន្តដើររកមនុស្សខុស អ្នកទៅរកមនុស្សដែលមិនចង់នៅជាមួយអ្នក ហើយនោះ គឺជាអ្វីដែលបង្កើតវដ្តនៃការខកចិត្តដ៏អាក្រក់នេះ។

#៨ ឈប់ដើរតាមស្រី/ប្រុសខុស

អ្នកមានរូបភាពនៃដៃគូដ៏ល្អឥតខ្ចោះនៅក្នុងគំនិតរបស់អ្នក ខ្ញុំយល់។ ប៉ុន្តែអ្វីដែលតែងតែកើតឡើងនោះ គឺថាខណៈពេលដែលអ្នកតាមរកមនុស្សនោះ អ្នកនឹងបាត់បង់មនុស្សដ៏អស្ចារ្យផ្សេងទៀតដែលអ្នកអាចរកបាន។

អ្នកមិនចាំបាច់ត្រូវរកដៃគូក្នុងក្តីសុបិន្តរបស់អ្នកទេ ប្រសិនបើរកបានជារឿងល្អ ប៉ុន្តែនិយាយដោយស្មោះត្រង់ទៅ គឺមិនមនុស្សដែលល្អទាំងអស់នោះទេ។

#៩ យើងជាខ្លួនយើង

អ្នកប្រហែលជាមិនអាចរកមនុស្សដែលត្រូវនឹងអ្នកបានទេ ព្រោះអ្នកព្យាយាមធ្វើជាមនុស្សដែលមិនមែនជាអ្នក។

#១០ ចាប់យកឱកាស

អ្នកត្រូវចេះចាប់យកឱកាស។ ខ្ញុំដឹងថាអ្នកប្រហែលជាគិតថាអ្នកមិនទាន់ច្បាស់អំពីមនុស្សម្នាក់នេះ ប៉ុន្តែហេតុអ្វីមិនសាកល្បង? អ្នកប្រហែលជាមានការភ្ញាក់ផ្អើលចំពោះខ្លួនឯង ថាតើវាដំណើរការទៅយ៉ាងដូចម្តេច។ ចំណុចសំខាន់ គឺកុំប្រញាប់ប្រញាល់បដិសេធចំពោះនរណាម្នាក់ ប្រសិនបើអ្នកមិនទាន់ច្បាស់។

#១១ បណ្តោយតាមខ្យល់

ប្រសិនបើអ្នកមានការណាត់អាក្រក់មួយ សូមឱ្យវាទៅៗ។ អ្នកមិនគួរយករឿងអវិជ្ជមានទាំងអស់នោះទេ។ ប្រសិនបើអ្នកព្យាយាមផ្លាស់ប្តូរវិធីរបស់អ្នកហើយ ប៉ុន្តែអ្នកនៅតែបន្តជួបមនុស្សមិនល្អទៀត។ អ្នកត្រូវការពេលវេលាដើម្បីធ្វើការលើខ្លួនឯងបន្តទៀត។

ប្រសិនបើអ្នកគិតថាអ្នកមិនមានសំណាងក្នុងស្នេហា សូមគិតម្តងទៀត។
អ្នកគ្រាន់តែត្រូវធ្វើតាមច្បាប់ទាំងនេះហើយអ្នកនឹងស្ថិតនៅលើផ្លូវថ្មីដើម្បីស្វែងរកស្នេហាដោយជោគជ័យ។

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម