អ្នកណាខ្លះ ត្រឡប់មកត្រូវគ្នាជាមួយអ្នកចាស់វិញ ហើយរស់នៅយ៉ាងមានសុភមង្គលជាមួយគ្នា

អ្នកណាខ្លះ ត្រឡប់មកត្រូវគ្នាជាមួយអ្នកចាស់វិញ ហើយរស់នៅយ៉ាងមានសុភមង្គលជាមួយគ្នា
ការផ្សាយពាណិជ្ជកម្ម

មែនហើយ តាមពិតទៅ មិនមែនអ្នកថ្មីអីទេ គឺអ្នកចាស់ ដែលត្រឡប់មកត្រូវគ្នាវិញម្ដងទៀត ព្រោះតែពួកយើងនៅតែស្រឡាញ់គ្នា ពួកយើងមិនអាចបាត់បង់គ្នាបាន ទើបត្រឡប់មករកគ្នាវិញ ចាប់ផ្ដើមជាថ្មី ហើយក៏ល្អនឹងគ្នាលើសមុនទៅទៀត …!

892250cfdd6ef41c9b820d078f96f081

ការផ្សាយពាណិជ្ជកម្ម

អ្នកណាថា មនុស្សបែកគ្នាហើយ មិនអាចត្រូវគ្នាវិញ? ពេលនេះក៏ជឿហើយថា មនុស្សពីរនាក់ ឱ្យតែមានក្ដីស្រឡាញ់ចំពោះគ្នាពិតប្រាកដ ឱ្យតែស្រឡាញ់គ្នាច្បាស់លាស់ ទោះបែកគ្នាយ៉ាងណា ក៏នៅតែអាចត្រឡប់មករកគ្នាវិញបានដែរ … ព្រោះតែការបែកគ្នាពីមុន ទើបធ្វើឱ្យយើងដឹងថាច្បាស់ យើងមានក្ដីស្រឡាញ់ខ្លាំងប៉ុនណាចំពោះគ្នា ព្រោះតែធ្លាប់បែកគ្នា ទើបធ្វើឱ្យយើងចេះថែរក្សាគ្នា ព្រោះតែធ្លាប់ឈឺចាប់ពេលបែកគ្នា ទើបយើងត្រូវត្រឡប់មកជួបគ្នាវិញ ហើយប៉ះប៉ូវនូវរបួសស្នាមដែលធ្លាប់មានលើកមុន ត្រឡប់មកសងការស្រឡាញ់ បំពេញចន្លោះចំពោះគ្នាវិញសាជាថ្មី។

F6589afd353ccdb302279d04446f0e26

ការផ្សាយពាណិជ្ជកម្ម

កាលនោះ មកពីយើងនៅក្មេងពេក មិនតាន់ចាស់ចិត្តចាស់គំនិត នៅចង់ចាញ់ឈ្នះគ្នា ម្យ៉ាង ការងារ ស្ថានភាពជីវិត ទាំងចិត្តគំនិតនៅមិនទាន់នឹងនល្អ ទើបយើងត្រូវបែកគ្នា ដើម្បីតាំងជំហ អភិវឌ្ឍន៍ផ្លូវចិត្ត ផ្លូវគំនិត និងពង្រឹងខ្លួនឯងឱ្យរឹងមាំ និងចាស់ទុំជាងមុន ទើបយើងចេះខ្លាចបាត់បង់ ចេះស្រឡាញ់ ចេះគោរព ឱ្យតម្លៃ អ្វីដែលសំខាន់ គឺយើងចេះគិតផ្លូវទៅអនាគតជាមួយគ្នា ចេះអត់ឱនឱ្យគ្នាទៅវិញទៅមក …!

D2dc26001d1510d575922a001df935c3

ការផ្សាយពាណិជ្ជកម្ម

ចុងក្រោយ ក៏ចង់និយាយថា អរគុណអ្នកចាស់ ដែលត្រឡប់មកធ្វើជាមនុស្សរួមចំណែកក្នុងជីវិតមនុស្សម្នាក់នេះម្ដងទៀត ​…! អរគុណ ចំពោះក្ដីស្រឡាញ់ដ៏ពិតប្រាកដ បើទោះបីជាកន្លងមក ចំណាយពេលជាច្រើនឆ្នាំ​ដែលយើងបែកគ្នាទៅ តែយើងក៏នៅតែនឹករឭកដល់គ្នាជានិច្ច មិនដែលភ្លេច ក៏មិនដែលគិតថា នឹងចាកចេញពីគ្នាឡើយ ហើយក៏អរគុណសម្រាប់ឱកាសដែលនាំឱ្យយើងអាចចាប់ផ្ដើមជាថ្មី និងទទួលបានអ្វីៗល្អៗជាច្រើនត្រឡប់មកវិញ …!!!៕

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម