មនុស្សប្រុសស្រលាញ់អ្នកកាន់តែខ្លាំង កាន់តែមិនហ៊ានឱ្យអ្នកដឹងរឿងទាំង៣នេះ

មនុស្សប្រុសស្រលាញ់អ្នកកាន់តែខ្លាំង  កាន់តែមិនហ៊ានឱ្យអ្នកដឹងរឿងទាំង៣នេះ
ការផ្សាយពាណិជ្ជកម្ម

មានគេនិយាយថា ស្នេហាពិតគ្មានអាថ៌កំបាំងឡើយ មនុស្សដែលនិយាយពាក្យនេះ មិនត្រឹមតែមិនយល់ពីស្នេហាទេ ក៏មិនយល់ថាអ្វីជាអាថ៌កំបាំងដែរ។ ព្រោះតែមិនចង់ឱ្យអ្នកបារម្ភពីរូបគេ ដូច្នេះគេក៏សុខចិត្តជ្រើសរើសការលាក់បាំង សុខចិត្តឱ្យខ្លួនឯងខាំមាំសង្កត់ចិត្តឆ្លងកាត់ការលំបាកដោយស្ងាត់ៗតែម្នាក់ឯង។ ក្នុងទំនាក់ទំនងស្នេហា មនុស្សប្រុសកាន់តែស្រលាញ់អ្នក គេក៏កាន់តែមិនហ៊ានឱ្យអ្នកដឹងនូវរឿងរ៉ាវទាំងនេះ។

១. រឿងលំបាកនៅក្នុងជីវិតរបស់គេ

ការផ្សាយពាណិជ្ជកម្ម

ពេលដែលគេប្រឈមមុខនឹងការលំបាក មិនដឹងដោះស្រាយយ៉ាងណា មនុស្សប្រុសដែលស្រលាញ់អ្នក គេនៅចំពោះមុខអ្នកនឹងខិតខំបិទបាំងការលំបាក និងភាពកង្វល់របស់គេ ហើយគេនឹងធ្វើជាធម្មតាដូចគ្មានរឿងអ្វីកើតឡើង។ ពេលដែលមនុស្សប្រុសជួបការលំបាក ប្រតិកម្មទីមួយ គឺមិនអាចឱ្យមនុស្សដែលខ្លួនស្រលាញ់បារម្ភពីរូបគេឡើយ ដូច្នេះគេសុខចិត្តជ្រើសរើសលាក់បាំង ឱ្យតែគេមានគំនិតលាក់បាំងចំពោះអ្នក នេះគឺចាត់ទុកថាជារឿងសម្ងាត់របស់គេហើយ។ មនុស្សប្រុសដែលគិតដល់អ្នកបែបនេះ មិនបាច់សួរច្រើនទេ គេប្រាកដជាស្រលាញ់អ្នកយ៉ាងខ្លាំងហើយ ដូច្នេះទើបគេខំប្រឹងធ្វើយ៉ាងណាឱ្យអ្នកសប្បាយចិត្ត ឱ្យភាពកង្វល់ទាំងឡាយចាកចេញឱ្យឆ្ងាយពីអ្នក។

51a365b59bd0f296957ceb852c48ffcc

ការផ្សាយពាណិជ្ជកម្ម

២. ក្នុងការរស់នៅរបស់គេទទួលរងទុក្ខ

ជីវិតរបស់មនុស្សម្នាក់ៗ សុទ្ធតែមិនអាចរលូនគ្រប់ពេលនោះទេ នៅក្នុងការរស់នៅ ឬក្នុងការប្រកបការងារ រមែងតែងទទួលរងទុក្ខ និងការឈឺចាប់ខ្លះហើយ បែបនេះធ្វើឱ្យកើតមាននូវអារម្មណ៍អវិជ្ជមាន។

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីពេលដែលទទួលរងទុក្ខលំបាក គឺមានទម្លាប់និយាយប្រាប់មនុស្សក្បែរខ្លួន ឬមនុស្សប្រុសដែលខ្លួនស្រលាញ់ ដើម្បីទទួលបានការលួងលោមពីគេ ក្រោយពីបានបន្ធូរអារម្មណ៍នេះហើយ  អារម្មណ៍នាងនឹងប្រែមកជាល្អវិញ។ ចំណែកឯមនុស្សប្រុសវិញ បើគេជួបទុក្ខលំបាកអ្វីនោះ បែរជាទ្រាំទប់ទឹកភ្នែក ធ្វើជារឹងមា ឬរកមិត្តភក្តិនិយាយគ្នា ប៉ុន្តែមានពេលជាច្រើន គឺរំសាយដោយខ្លួនឯង។

មនុស្សដែលស្រលាញ់អ្នក គេមិនដែលយកអារម្មណ៍មិនល្អរបស់ខ្លួនទៅបង្ហាញនៅចំពោះមុខអ្នកឡើយ ហើយចាត់ទុកអ្នកជារបស់បញ្ចេញកំហឹងនោះទេ។ ទោះជាពេលខ្លះគេមិនដូចធម្មតាក៏ពិតមែន តែគេក៏មិនអាចយកអារម្មណ៍ទាំងនេះមកធ្វើឱ្យប៉ះពាល់ដល់ស្នេហាអ្នកទាំងពីរដែរ។

ការផ្សាយពាណិជ្ជកម្ម

មែនហើយ មនុស្សប្រុសកាន់តែស្រលាញ់អ្នក គេកាន់តែយល់ពីអ្នក ដឹងថាបើអ្នកដឹងថាគេរងទុក្ខប្រាកដជាពិបាកចិត្តយ៉ាងខ្លាំង និងបារម្ភពីគេជាមិនខាន ដូច្នេះគេមិនដែលហ៊ានយកការលំបាករបស់គេប្រាប់ដល់អ្នកឡើយ។

Dd72ac29e4bba0d03062b29233cbf15b

ការផ្សាយពាណិជ្ជកម្ម

៣. សម្ពាធដែលមាននៅក្នុងការរស់នៅរបស់គេ

គ្មានមនុស្សណាចង់ឱ្យខ្លួនរឹងមាំគ្រប់ពេលនោះទេ គ្រាន់តែដោយសារតែជីវិតបានបង្ខំយើងឱ្យធ្វើបែបនេះ ដូច្នេះត្រូវរឹងមាំគ្រប់រឿងរ៉ាវ។ មនុស្សម្នាក់ត្រូវបានសម្ពាធរស់នៅគាប់សង្កត់ស្ទើរតែដកដង្ហើមមិនរួចហើយ តែនៅតែអាចរក្សាភាពនឹងធឹងបានទៀត នេះត្រូវការភាពក្លាហាន និងថាមពលយ៉ាងខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុស គឺជាសសរទ្រូងគ្រួសារ មិនថានៅក្នុងគ្រួសារ សង្គម ឬប្រទេសជាតិឡើយ គេមានតួនាទីយ៉ាងសំខាន់នៅក្នុងនោះ។

នៅក្នុងជីវភាពរស់នៅមនុស្សប្រុសត្រូវប្រឈមមុខ និងការបង់រំលោះផ្ទះ ការរកស៊ី ធ្វើការ ការចំណាយក្នុងផ្ទះគ្រប់ប្រភេទ ថ្លៃសាលារបស់កូន…។ ហើយគេបានយកសម្ពាធទាំងនេះមកធ្វើជាកម្លាំងជម្រុញក្នុងការខិតខំធ្វើការរបស់គេ។ សម្ពាធទាំងនេះ គេសុទ្ធតែទុកក្នុងចិត្ត មិនដែលនិយាយប្រាប់មនុស្សស្រីដែលខ្លួនស្រលាញ់ឡើយ ទោះជាសម្ពាធធំប៉ុនណាក៏ដោយ គេក៏មិនអាចទៅរអ៊ូត្អួយត្អែរប្រាប់អ្នកដែរ គេនឹងរ៉ាប់រងដោយខ្លួនគេផ្ទាល់។

ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុសដែលស្រលាញ់អ្នក គេចង់ឱ្យអ្នករីករាយរស់នៅដោយសុខសាន្ត គេអាចបាំងខ្យល់បាំងភ្លៀងដើម្បីអ្នក បើគេឃើញអ្នកមិនសប្បាយចិត្ត ឬខ្វល់ខ្វាយពីរឿងអ្វីនោះគេនឹងយល់ថាខ្លួនគេគ្មានសមត្ថភាព ឬគ្មានបានការ។

មនុស្សពីរនាក់រួមរស់ជាមួយគ្នា រមែងតែងមានការសម្ងាត់រៀងខ្លួនខ្លះហើយ។ មិនមែនឱ្យតែជាការសម្ងាត់សុទ្ធតែជារឿងមិនល្អនោះឡើយ ព្រោះពេលខ្លះការសម្ងាត់សុទ្ធតែបង្កប់នូវការឈឺចាប់របស់គេក៏ថាបាន៕

483002e2219fe53bea29f57068278b71

អត្ថបទ ៖ ​​Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម