បើមនុស្សប្រុសមិនតបសារអ្នកទេ ភាគច្រើន គឺដោយសារមូលហេតុទាំងនេះ

បើមនុស្សប្រុសមិនតបសារអ្នកទេ ភាគច្រើន គឺដោយសារមូលហេតុទាំងនេះ
ការផ្សាយពាណិជ្ជកម្ម

នៅក្នុងពិភពស្នេហា មនុស្សប្រុសម្នាក់ស្រលាញ់ ឬមិនស្រលាញ់អ្នក គឺមានលក្ខណៈខុសប្លែកគ្នាយ៉ាងខ្លាំង មិនថាជាទង្វើ ឬសម្ដីនោះទេ សុទ្ធតែអាចឱ្យយើងដឹងច្បាស់ថា គេមានចិត្តប៉ុន្មានភាគរយមកលើខ្លួនយើង។ តែពេលដែលបុរសម្នាក់មិនព្រមតបសាររបស់អ្នកសោះ ប្រហែលជាអាចដោយសារមូលហេតុដូចខាងក្រោមនេះ។

១. ពេលដែលគេមិនតបសារ គឺអាចដោយសារតែគេលែងស្រលាញ់អ្នកហើយ

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលស្រលាញ់អ្នក គ្រាន់តែឃើញសាររបស់អ្នកភ្លាម នឹងប្រញាប់តបសាររបស់អ្នក គឺមិនទុកយូរឡើយ ស្ទើរតែក្នុងចិត្តគេរសាប់រសល់មើលទូរសព្ទជាញឹកញាប់ ខ្លាចអ្នកផ្ញើសារមកគេ ហើយគេមិនបានតបសារអ្នកទាន់ពេល។

តែចំពោះមនុស្សដែលមិនបានស្រលាញ់អ្នកវិញ ពេលដែលឃើញសារអ្នកហើយបែរជាអូសចោល ឬធ្វើមើលមិនឃើញ បើតបសារវិញ គ្រាន់តែឆ្លើយថា “ emm…” ក៏ចប់ទៅ។ ដល់ពេលអ្នកសួរដេញដោលច្រើន ក៏ឆ្លើយយកលេសឱ្យរួចពីមាត់ថា ខ្លួនរវល់គ្មានពេលមើលទូរសព្ទ។ បើមនុស្សប្រុសមានទង្វើបែបនេះហើយ សុំអ្នកជឿទៅថា ក្នុងចិត្តរបស់គេលែងមានកន្លែងសម្រាប់អ្នកទៀតហើយ។

ការផ្សាយពាណិជ្ជកម្ម

Image_2021 12 06_174124

២. មនុស្សប្រុសមិនតបសារអ្នក ព្រោះគេធុញទ្រាន់នឹងអ្នកហើយ

ការផ្សាយពាណិជ្ជកម្ម

បើគេមិនតបសារអ្នកសោះ ប្រហែលជាគេធុញទ្រាន់នឹងអ្នក ដោយសារតែអាចមកពីនៅជាមួយគ្នាយូរពេក យល់ពីអ្នកអស់ហើយ ឃើញថាចង់ប្តូររសជាតិថ្មី លែងស្រលាញ់មនុស្សដូចជាអ្នកទៀតហើយ។ ក៏អាចដោយសារតែគេពិបាកនិយាយពាក្យ “កុំបែកគ្នា” ជាមួយអ្នក ដូច្នេះគេមានតែធ្វើទង្វើបែបនេះ ដើម្បីបង្ហាញសញ្ញាប្រាប់ទៅអ្នក។

ច្បាស់ណាស់គេមើលឃើញសាររបស់អ្នកហើយ បែរជាមិនតបសារអ្នក គេមិនហ៊ានតបសាររបស់អ្នកទេ ព្រោះខ្លាចថា ពេលគេតបហើយ នឹងអាចបន្តសន្ទនាគ្នាតទៀត ដូច្នេះគេធុញទ្រាន់នឹងឆ្លើយណាស់ ។ ព្រោះគេតែងតែយល់ថា ឆ្លើយឆ្លងសារជាមួយអ្នក គឺជារឿងដែលខ្ជះខ្ជាយពេលវេលាជាទីបំផុត គេសុខចិត្តយកពេលទៅធ្វើរឿងដែលគេចូលចិត្តក៏មិនចង់ចំណាយពេលទៅលើអ្នកដែរ។

ការផ្សាយពាណិជ្ជកម្ម

៣. មនុស្សប្រុសមិនតបសារអ្នក ព្រោះចង់ចាកចេញពីអ្នក

ឱ្យតែពេលដែលមនុស្សប្រុសមិនតបសារអ្នកសោះ ឬចូលមើលហើយនៅតែមិនតបសារអ្នកទៀត គេប្រើវិធីសោះអង្គើយមកលើអ្នក ឱ្យអ្នកដឹងថាគេលែងស្រលាញ់អ្នកទៀតហើយ គេលែងខ្វល់ខ្វាយពីអ្នក មកពីគេពិបាកពោលពាក្យបែកគ្នាជាមួយអ្នក។ ព្រោះការមិនតបសារនេះ អាចធ្វើឱ្យអ្នកដឹងដោយមិនបាច់ត្រូវការគេបកស្រាយអ្វីទាំងអស់គ្នា ។

ការផ្សាយពាណិជ្ជកម្ម

Image_2021 12 06_174136

៤. មនុស្សប្រុសមិនតបសារអ្នក សង្ឃឹមថាអ្នកអាចពោលពាក្យបែកគ្នាមកកាន់គេមុន

ការផ្សាយពាណិជ្ជកម្ម

ពេលដែលមនុស្សប្រុសលែងផ្ញើសារមកអ្នកមុន លែងតបសាររបស់អ្នក គឺគេលែងចង់ជំពាក់ចំពិនអ្វីនឹងអ្នកឡើយ លែងចង់ដឹងរឿងគ្រប់យ៉ាងរបស់អ្នក។ គេមិនខ្វល់ពីអ្នក មិនតបសារអ្នក គឺសង្ឃឹមថាអ្នកអាចពោលពាក្យបែកគ្នាមកកាន់គេមុន បែបនេះគេមិនមានកំហុសនៅក្នុងស្នេហានេះឡើយ។

បើអ្នកជួបនឹងស្នេហាបែបនេះ សូមអ្នកដោះលែងគេឱ្យទៅចុះ ព្រោះថាមានស្នេហាជាមួយមនុស្សប្រុសដែលមិនបានស្រលាញ់អ្នក មិនបានផ្តល់តម្លៃឱ្យអ្នក គឺគ្មានអត្ថន័យអ្វីឡើយ ថែមទាំងធ្វើឱ្យអ្នកខ្ជះខ្ជាយពេលវេលា និងកម្លាំងស្មារតីថែមទៀងផង៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖​ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម