គូស្នេហ៍ ដែលគួរឱ្យច្រណែន និងស្ញើចសរសើរបំផុត មិនមែនគូស្នេហ៍ដែលតែងតែផ្អែមល្ហែមដាក់គ្នាទេ !!!

Knongsrok 1
ការផ្សាយពាណិជ្ជកម្ម

គូស្នេហ៍ ដែលគួរឱ្យច្រណែន និងស្ញើចសរសើរបំផុត មិនមែនគូស្នេហ៍ដែលតែងតែផ្អែមល្ហែមដាក់គ្នា តែងតែទិញកាដូ ឬរំឭកអនុស្សាវរីយជាមួយគ្នាគ្រប់ពេល ឬគូស្នេហ៍ដែល មិនដែលឈ្លោះគ្នានោះឡើយ តែជាគូស្នេហ៍ដែល ៖

– ទោះឈ្លោះគ្នាយ៉ាងណា ក៏មិនដែល និយាយពាក្យថាបែក ចេះឈ្លោះ ចេះរកដំណោះស្រាយដើម្បីគ្នា!

ការផ្សាយពាណិជ្ជកម្ម

– ខឹងគ្នាប៉ុនណា ក៏មិនទុកគ្នាចោល មិនដរចោលផ្ទះ មិនធ្វើឱ្យម្ខាងទៀត រ័តតែមានអារម្មណ៍មួយម៉ៅ!

ទោះបីនានរឿងអ្វីកើតឡើង ក៏នៅតែមានហេតុផល ជឿជាក់ និងទុកចិត្តលើដៃគូ!

ការផ្សាយពាណិជ្ជកម្ម

ក្មេងៗស្រឡាញ់គ្នាច្រើនណាស់ វាជារឿងធម្មតាតែប៉ុណ្ណោះ មិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលឡើយ តែសំខាន់ យើងក្រឡេកមើលចាស់ៗ ប៉ុន្មានគូ ដែលខំតស៊ូកាន់ដៃគ្នា ពុះពារគ្រប់បញ្ហា ការលំបាកជាមួយគ្នាមិនរាថយ ជួបបបញ្ហាប៉ុនណាក៏ដោយ ក៏មិនដែលបោះបង់គ្នាចោល …

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចិត្តធ្ងន់ចំពោះគ្នា ចេះកែលំអ និងកែប្រែគ្នាទៅវិញទៅមក ជាចំណែកពិតក្នុងជីវិតចំពោះគ្នា … នេះទើបជាស្នេហាដ៏អស្ចារ្យ!

ការផ្សាយពាណិជ្ជកម្ម

កុំគិតថា ទិញសម្ភារនិយម របស់ថ្លៃៗឱ្យដៃគូ តែងតែផ្អែមល្ហែមបង្អួតគេ គិតថាជារឿងអស្ចារ្យឱ្យសោះ នៅក្មេងណាស់ ចាំអាចរស់នៅជាមួយគ្នាបាន40 50ឆ្នាំសិនទៅ អាចនៅតស៊ូបាន ក្ដៅត្រជាក់ លំបាក សុខ វេទនា ឈឺ ជា ក៏មានគ្នាកំដរ នៅក្បែរមើលថែ មានអ្នកយល់ចិត្តពិតប្រាកដហើយ ចាំអួតថាគេល្អ ចាំនិយាយថា ខ្លួនឯងមានសំណាង…!!!

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#ក្នុងចិត្ត

ការផ្សាយពាណិជ្ជកម្ម

រូបភាព ៖ លោកពូ ខៀវ កាញារិទ្ធ និងលោកជំទាវ 🥰

ការផ្សាយពាណិជ្ជកម្ម