ជាការពិតណាស់មានមនុស្សជាច្រើនដែលចូលចិត្តថតរូបលេងកម្សាន្តជាប្រចាំថ្ងៃ។ ប៉ុន្តែមានអ្នកខ្លះពេលថតរូប បែរជាមិនចង់បង្ហាញមុខមាត់របស់ខ្លួននៅក្នុងរូបថតទៅវិញ។ អាចថា ពេលខ្លះមកពីមុខពួកគេមានមុនច្រើន ឬជាំខ្មៅខ្លាំង ឬខ្លះដោយសារតែមិនទាន់ជាសះស្បើយដោយសារតែការកែសម្ផស្សជាដើម។
ចំណែកឯអ្នកខ្លះទៀត ក៏មានអារម្មណ៍ធុញទ្រាន់ជាមួយនឹងរូបភាពបញ្ចេញមុខមាត់ ក៏ចង់ប្តូរមកជាការបិទបាំងមុខ តែបង្ហាញរាងដ៏ស្រស់ស្អាតរបស់ខ្លួនវិញ។ តែក៏មានមួយចំនួនទៀត មានភាពអៀនខ្មាសមិនហ៊ានបញ្ចេញមុខមាត់របស់ខ្លួននៅលើបណ្តាញសង្គម ទោះបីជាពួកគេមានមុខមាត់ស្រស់ស្អាតក៏ដោយ។
ថ្ងៃនេះយើងនឹងនាំស្រីៗទៅមើលគំនិតថតរូបដោយបិទបាំងមុខមិនចង់គេឃើញ។ ហើយ Style ទាំងនោះពិតជាងាយស្រួលធ្វើតាម និងគួរឱ្យចាប់អារម្មណ៍ផងដែរ។ ជាពិសេសមានទាំង Style សម្រាប់អ្នកដែលចូលចិត្តស្ទីលបែបកូរ៉េ និងតាមបែបសាមញ្ញផងដែរ។
តោះមកតាមដានទាំងអស់គ្នាដូចខាងក្រោម៖
















