ពេលខ្លះ ភាពល្អពេក មិនអាចថែរក្សាស្នេហាឱ្យនៅយូរអង្វែងបានឡើយ!

ពេលខ្លះ ភាពល្អពេក មិនអាចថែរក្សាស្នេហាឱ្យនៅយូរអង្វែងបានឡើយ!
ការផ្សាយពាណិជ្ជកម្ម

ចុងបញ្ចប់នៃរឿង #សំណុំរឿងកក្រើកមេឃ ធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក ព្រោះតែការសម្រេចចិត្តរបស់ Madam Wing !

Madam Wing ជាតួស្រីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេបំផុតនៅក្នុងរឿងនេះ ព្រោះគាត់មានរូបសម្រស់ស្រស់ស្អាត ទាក់ភ្នែកខ្ញុំខ្លាំង 😅!

ការផ្សាយពាណិជ្ជកម្ម

ស្រឡាញ់ចរិតតួស្រីម្នាក់នេះ ៖ Madam Wing មិនត្រឹមតែជាមនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណឹងទេ តែក្នុងរឿងការងារ នាងជាមនុស្សស្រីដែលឆ្លាត ពូកែ នឹងន មត់ចត់ គោរពការងារជាខ្លាំង បើទោះបីជាការងារដែលនាងបានជ្រើសរើស មិនមែនជាការងារដែលនាងស្រឡាញ់ក៏ដោយ តែព្រោះតែមនុស្សដែលនាងស្រឡាញ់ នាងនៅតែអាចធ្វើការងារមួយនេះបានយ៉ាងល្អ។

245396061_283804326926695_8992672947438140682_n

ការផ្សាយពាណិជ្ជកម្ម

Madam Wing ពូកែទាំងការងារផ្ទះ រៀបចំផ្ទះ ដាំបាយ ធ្វើម្ហូប រកមនុស្សស្រីពូកែគ្រប់យ៉ាងបែបហ្នឹងមិនងាយជួបទេ។

Madam Wing ជាមនុស្សស្រីដែលមានចិត្តធំទូលាយ ចិត្តល្អ ស្រឡាញ់ស្មោះចំពោះដៃគូ មានហេតុផល មិនចេះប្រចណ្ឌផ្ដេសផ្ដាស ទុកចិត្តដៃគូរបស់ខ្លួន ប៉ុន្តែសូមដឹងផងថា មនុស្សស្រីល្អដូច Wing ចិត្តល្អ តែក៏ចិត្តដាច់ណាស់ដែរ …!

ការផ្សាយពាណិជ្ជកម្ម

ការសម្រេចចិត្តចុងក្រោយរបស់ Wing គឺមិនអាចលើកលែងឱ្យមនុស្សដែលនាងស្រឡាញ់នោះឡើយ ព្រោះតែកំហុសដោយអចេតនា ក៏នាងទទួលយកមិនបានដែរ។

អាចនិយាយបានថា ស្នេហារបស់នាង ដាច់ខាតមិនឱ្យមានកំហុស ឬស្លាកស្នាមនៃការក្បត់ចិត្តកើតឡើងជាដាច់ខាត។

ការផ្សាយពាណិជ្ជកម្ម

245418606_283804306926697_8461602392859379193_n

– មនុស្សស្រីចិត្តល្អ​ចិត្តទូលាយ មិនប្រាកដថា នាងអាចទទួលយកបានគ្រប់រឿងនោះឡើយ!
– មនុស្សស្រីស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ តែបើធ្វើឱ្យនាងឈឺចាប់ហើយនោះ នាងក៏ចិត្តដាច់ដូចគ្នា!
– នាងអាចនឹងមិនដែលខឹង រករឿងឈ្លោះ ប្រចណ្ឌ តែក៏មិនមែនបានន័យថា​ រឿងខ្លះនាងមិនប្រកាន់នោះដែរ គ្រាន់តែពេលខ្លះនាងមិននិយាយ!
– នាងអាចនឹងមិននិយាយស្ដី ស្លូតបូត សុភាពរាបសារ តែក៏មិនមែនមានន័យថា នាងល្ងង់ មិនដឹងអីនោះដែរ!
– មនុស្សស្រី ទោះបីនាងមានសភាពធម្មតាបែបណា ឬនាងរឹងមាំខ្លាំងប៉ុនណា ក៏មានពេលខ្លះ នាងគិត នាងក៏ចេះអន់ចិត្តដូចគ្នា!

ការផ្សាយពាណិជ្ជកម្ម

ចុងក្រោយ មនុស្សស្រីដែលល្អ ស្អាត ឆ្លាតពូកែ ស្ទើរតែគ្មានចំណុចខ្វះខាត តែកុំភ្លេចថា បើអ្នកបាននាងជាគូ លុះត្រាតែអ្នកជាមនុស្សល្អឱ្យសក្តិសមនឹងនាងដែរ តែបើអ្នកធ្វើមិនបានទេ នាងក៏មិនជ្រើសយកអ្នកដូចគ្នាដែរ …!!!

#មនុស្សចុងក្រោយ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម