ខ្ញុំធ្លាប់ ធ្លាប់ស្រឡាញ់មនុស្សម្នាក់ខ្លាំង ស្រឡាញ់គេ រហូតដល់លែងគិតខ្វល់ដល់ខ្លួនឯង!
ខ្ញុំលះបង់ដើម្បីគេ ផ្ដល់ឱ្យគេគ្រប់សព្វបែបយ៉ាង មិនខ្វល់ថា ខ្លួនឯងខ្វះខាតអ្វីឡើយ សំខាន់ អ្វីដែលខ្ញុំមាន ខ្ញុំព្រមផ្ដល់ឱ្យគេ តម្រូវចិត្តគេ!
ខ្ញុំធ្លាប់សួរខ្លួនឯងថា ការស្រឡាញ់ និងការលះបង់មួយនេះ តើខ្ញុំទទួលបានអ្វីមកវិញ? តែចម្លើយរបស់ខ្ញុំ ខ្ញុំមិនត្រូវការ ហើយក៏មិនចង់បានការតបស្នងអ្វីដែរ សំខាន់ឱ្យតែបាននៅក្បែរគេ អាចមើលថែ ការពារគេ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ!
តែអ្វីៗគ្រប់យ៉ាងមិនដូចការគិតទេក្ដីស្រឡាញ់ លះបង់ច្រើនប៉ុនណា ក៏នៅមិនត្រូវចិត្តគេ ចុងក្រោយ ខ្លួនឯងមិនបានសូម្បីតែតម្លៃនៃខ្លួនឯង គេមិនគោរពយើងសូម្បីតែបន្តិច ដូច្នេះហើយ នៅបន្តធ្វើអីទៀត គេមិនស្រឡាញ់ វាមិនមែនជាបញ្ហាទេ តែគេមិនគោរព មិនឱ្យតម្លៃយើងនេះ ទើបជាការឈឺចាប់ខ្លាំងបំផុត…!!!


#មនុស្សចុងក្រោយ

