ហេតុផលទាំង៥ចំណុច ដែលធ្វើឱ្យមនុស្សយើងសុខចិត្តនៅម្នាក់ឯង មិនព្រមមានស្នេហា មិនយកដៃគូជីវិត

New Copy១
ការផ្សាយពាណិជ្ជកម្ម

ហេតុផលដែលធ្វើឱ្យមនុស្សយើងសុខចិត្តនៅម្នាក់ឯង មិនព្រមមានស្នេហា មិនយកដៃគូជីវិត គឺមានច្រើនយ៉ាងណាស់ អ្នកខ្លះ មិនព្រមមានស្នេហា ព្រោះតែកន្លងមកធ្លាប់ឈឺចាប់ច្រើនដងពេក ដូច្នេះ ចេះតែរាងចាល ចំណែកអ្នកខ្លះទៀត មិនព្រមរៀបការ ព្រោះបានឃើញមនុស្សជុំវិញខ្លួន រៀបការហើយមានតែបញ្ហា និងការបែកបាក់គ្នាជាបន្តបន្ទាប់ ដូច្នេះ ចេះតែមិនហ៊ានប្រថុយ ព្រោះមិនដឹងថា ខ្លួនឯងនេះមានសំណាងក្នុងរឿងជីវិតគូឬក៏អត់?

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលធ្វើឱ្យមនុស្សភាគច្រើន សុខចិត្តនៅម្នាក់ឯងបន្ត មិនព្រមមានស្នេហា មិនយកសង្សារ ហើយក៏មិនចង់រៀបការ មានគូស្រករនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

Image_2021 10 02_101010

១. ព្រោះខ្លាចឈឺចាប់ ឬធ្លាប់ឈឺចាប់ពីមុនមក

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះ មិនធ្លាប់មានស្នេហាទេ ហើយក៏មិនដែលគិតគូររឿងស្នេហាអីនោះដែរ ព្រោះចេះតែខ្លាចថា មានស្នេហា​ មានការឈឺចាប់ ឬអាចនិយាយថា គាត់ធ្លាប់ជួបការឈឺចាប់ ខកចិត្តព្រោះរឿងស្នេហាពីមុនមកច្រើនដងពេក ទើបធ្វើឱ្យខ្លាចរអា នឹងមានស្នេហាសាជាថ្មី មិនចង់ឱ្យខ្លួនឯងជួបរឿងខកចិត្ត ជួបមនុស្សក្បត់សាវាម្ដងទៀតឡើយ។ គាត់អាចនឹងគិតថា មានស្នេហា មានតែបញ្ហា មានតែការឈឺចាប់ ដូច្នេះ នៅម្នាក់ឯងវិញ វាមានក្ដីសុខជាង។

២. ព្រោះស្ថានភាពជីវិតរបស់ខ្លួនឯង ឬស្ថានភាពគ្រួសារ

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះ ជីវិតគាត់មានបន្ទុកច្រើនពេក ជីវិតពោរពេញទៅដោយបញ្ហា ការលំបាក ដែលត្រូវតស៊ូ និងរ៉ាប់រងគ្រប់សព្វបែបយ៉ាង អាចនិយាយបានថា គាត់ជាកូនស្រី ឬជាកូនតែម្នាក់ដែលត្រូវមើលថែមនុស្សក្នុងគ្រួសារទាំងអស់ ត្រូវទទួលបន្ទុក ចិញ្ចឹម បីបាច់ ថែរក្សា ផ្ចង់ផ្ដើមមនុស្សនៅក្នុងគ្រួសារ ទាំងឪពុកម្ដាយ បងប្អូន គ្រប់យ៉ាង គឺធ្លាក់លើគាតើតែម្នាក់ ដូច្នេះហើយ ធ្វើឱ្យគាត់មិនមានពេលណាដើម្បីទៅគិតគូរ ខ្វាយខ្វល់ដល់រឿងដៃគូស្នេហានោះឡើយ។

ម្យ៉ាងវិញទៀត ជីវិតគាត់ បានហ៊ុំព័ទ្ធទៅដោយបញ្ហារាប់រយជំពូក ដូច្នេះ គាត់អាចនឹងគិតថា គាត់មិនសក្តិសមនឹងអ្នកណា មិនគួរឱ្យអ្នកណាចូលមកក្នុងជីវិតគាត់ ខ្លាចនាំការលំបាក នាំបញ្ហាឱ្យមនុស្សម្នាក់នោះ មិនចង់ឱ្យដៃគូដែលចូលមក ត្រូវជួប ឬប្រឈមមុខនឹងទុក្ខលំបាកដោយសារតែគាត់ ដូច្នេះ គាត់សម្រេចចិត្តថានឹងរស់នៅតែម្នាក់ឯង លំបាកក៏ម្នាក់ឯង វេទនាយ៉ាងណាក៏ម្នាក់ឯង កុំឱ្យអ្នកផ្សេងចូលមកវេទនាជាមួយ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 10 02 At 10.09.19 AM

៣. ព្រោះមិនទាន់ជួបមនុស្សដែលត្រូវចិត្ត

ការផ្សាយពាណិជ្ជកម្ម

ចំណុចមួយនេះ អាចនិយាយបានថា ប្រហែលមកពីគាត់ជាមនុស្សម្នាក់ដែលមានតម្រូវការខ្ពស់ពេកចំពោះដៃគូជីវិត ដូច្នេះ មនុស្សដែលចូលមក អាចនឹងមិនត្រូវចិត្តគាត់ មិនសក្តិសមនឹងគាត់ អ្នកណាក៏មិនពេញចិត្ត ដូច្នេះ គាត់អាចពិបាកនឹងមានស្នេហា ឬរកបានដៃគូជីវិតខ្លាំងណាស់ ព្រោះមនុស្សល្អដែលគាត់ត្រូវការ ឬចង់បាន ក៏មិនប្រាកដថា គេត្រូវការ ឬចង់បានគាត់វិញនោះដែរ។

៤. មិនមានពេលវេលាគិតគូររឿងស្នេហា

ការផ្សាយពាណិជ្ជកម្ម

មនុស្សទី៤នេះ ទំនងជាមនុស្សដែលឆ្កួតនឹងការងារ មានមហិច្ឆតាច្រើនពេក ចង់បានខ្លាំងពេក ទើបចំណាយពេលទាំងអស់របស់ខ្លួនឯង ទៅលើការងារ ការរកស៊ី រកលុយ បំពេញបំណង ដូច្នេះ មិនមានពេលគ្រប់គ្រាន់ដើម្បីមើលដៃគូ ឬស្វែងរកស្នេហានោះឡើយ។ មនុស្សជំពូកនេះ អាចនិយាយបានថា ជីវិតគាត់ពេញពោរ បរិបូណ៌ មានគ្រប់សព្វបែបយ៉ាងដោយកម្លាំងញើសឈាមរបស់គាត់ តែគាត់នឹងក្លាយជាមនុស្សឯកា ខ្វះភាពកក់ក្ដៅ គ្មានសុភមង្គលបែបជីវិតដែលមានគ្រួសារនោះឡើយ។

Screen Shot 2021 10 02 At 10.09.37 AM

ការផ្សាយពាណិជ្ជកម្ម

៥. ខ្លួនឯងរឹងមាំពេក សប្បាយនៅជីវិតនៅលីវ

ពេលខ្លះ ភាពរឹងមាំខ្លាំងពេក ឬការសប្បាយជ្រុលពេក ក៏អាចឱ្យអ្នកសម្រេចចិត្តនៅម្នាក់ឯង មិនចង់មានដៃគូស្នេហា ឬសាងគ្រួសារនោះឡើយ។ មនុស្សខ្លះគិតថាខ្លួនឯងរឹងមាំហើយ អាចស្រឡាញ់ អាចមើលថែខ្លួនឯងបានល្អហើយ អាចរកលុយចិញ្ចឹមខ្លួនឯង ថែមទាំងអាចចិញ្ចឹមឪពុកម្ដាយ ផ្គត់ផ្គង់គ្រួសារបានទៀត ដូច្នេះមិនបាច់មានស្នេហា ឬដៃគូ នាំតែទើសដៃទើសជើង ឈ្លោះទាស់គ្នានាំតែហត់ធ្វើអី នៅម្នាក់ឯងចឹងហើយក៏ល្អដែរ មិនសូវហត់ចិត្ត។

៥ចំណុចខាងលើនេះហើយ ដែលជាហេតុផលចម្បងបំផុតរបស់មនុស្សមួយចំនួនធំដែលសម្រេចចិត្តនៅម្នាក់ឯង ទោះបីអាយុច្រើនហើយក៏ដោយ ក៏នៅតែមិនព្រមមានស្នេហា មិនព្រមយកសង្សារ ក៏មិនព្រមរៀបការដែរ៕

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម