កុំឆាប់ស្រឡាញ់ពេក! ស្នេហា បើកាលណាកើតឡើងលឿនពេក ក៏ងាយនឹងបាត់បង់ទៅវិញលឿនដែរ

កុំឆាប់ស្រឡាញ់ពេក! ស្នេហា បើកាលណាកើតឡើងលឿនពេក ក៏ងាយនឹងបាត់បង់ទៅវិញលឿនដែរ
ការផ្សាយពាណិជ្ជកម្ម

នៅលើបណ្តាញសង្គមមានពាក្យមួយឃ្លានិយាយថា “ស្នេហាដ៏ជ្រាលជ្រៅមួយ មានតែពេលវេលាទេទើបអាចបញ្ជាក់បាន”។ តែនៅក្នុងសង្គមជឿនលឿនមួយនេះ មនុស្សជាច្រើនមានសន្ទុះយ៉ាងឆាប់រហ័ស ទើបពេលខ្លះ បើទោះស្គាល់គ្នាអម្បាញ់មិញក៏ដោយ ជួបគ្នាបានម្តងក៏ដោយ ក៏ប្រញាប់សុំ Add Friend បាត់ទៅហើយ។ បន្ទាប់មកចាប់ផ្តើមជជែកគ្នាគ្មានថ្ងៃគ្មានយប់ និយាយរឿងផ្ទាល់ខ្លួនប្រាប់គ្នាអស់រលីង ព្រោះយល់ថា នេះគឺជាស្នេហាហើយមើលទៅ។

ស្នេហាដែលមករហ័សបែបនេះ ទៅវិញក៏រហ័សដែរ ស្រលាញ់ក៏លឿន បែកគ្នាក៏លឿន។ ស្នេហាបែបនេះ ស្ទើរតែមិនអាចនិយាយថាជាស្នេហានោះឡើយ គ្រាន់តែអាចនិយាយបានថា ចង់បានភាពកំដរអារម្មណ៍បណ្តោះអាសន្នតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

242068825_1270288950078466_9044147914506655515_n

១. ហេតុអ្វីបានជាមិនឱ្យអ្នកយល់ព្រមទទួលយកគេលឿនពេក?

ការផ្សាយពាណិជ្ជកម្ម

ពាក្យមួយឃ្លានៅក្នុងវេបសាយបានសរសេរថា “មនុស្សដែលចូលមកក្បែរខ្លួនអ្នកលឿនបំផុត ក៏អាចចាកចេញពីអ្នកលឿនបំផុតដូចគ្នាដែរ”។

គិតៗវាក៏ទៅត្រូវដែរ ដំបូងឡើយគេនិយាយថាស្រលាញ់អ្នក ក្រោយពីតាមស្រលាញ់អ្នកបានបួនដប់ថ្ងៃមក បើគេតាមស្រលាញ់អ្នកមិនបានជោគជ័យទេ គេនឹងនិយាយថាអ្នកពិបាកញ៉ែ បន្ទាប់មកគេក៏ទៅតាមស្រលាញ់អ្នកផ្សេងវិញ។ តាមពិតទៅមិនមែនអ្នកពិបាកញ៉ែទេ តែគេមិនសូវស្រលាញ់អ្នកតែប៉ុណ្ណោះ ដូច្នេះទើបមិនចង់បន្តពេលវេលា និងកម្លាំងស្មារតីលើខ្លួនអ្នក ហើយបែរជានិយាយបន្ទោសបង្អាប់ថាអ្នកពិបាកញ៉ែទៅវិញ។

ការផ្សាយពាណិជ្ជកម្ម

242085571_1270288943411800_5887748046499858810_n

២. មុននឹងទទួលយករូបគេ តើអ្នកត្រូវឈ្វេងយល់ពីអ្វីជាមុន?

ការផ្សាយពាណិជ្ជកម្ម

ចង់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ កុំទាន់អាលយល់ព្រមធ្វើជាសង្សារគេលឿនពេក។ ជាទូទៅ យើងក៏ត្រូវចំណាយពេលឱ្យបានច្រើនជាមួយគ្នាដូចជា ឆាតជជែកគ្នា ចេញទៅដើរលេង មើលកុន ញុំាអាហារ និងសង្កេតមើលពីរបៀបរបបដែលគេនៅជាមួយមិត្តភក្តិរបស់គេ ជាពិសេសការដោះស្រាយបញ្ហារបស់គេ យ៉ាងណាក៏ត្រូវដឹងពីគេឱ្យបានច្រើនបន្តិចដែរ។

មនុស្សពីរនាក់នៅជាមួយគ្នា ដាច់ខាតត្រូវឈ្វេងយល់ជាមុនសិននូវចំណូលចិត្តរបស់ដៃគូ ថាគេចូលចិត្តមើលរឿងប្រភេទណា? ចូលចិត្តរសជាតិអ្វី? ថ្ងៃទំនេរចូលចិត្តធ្វើអ្វីដែរ? តែមិនមែនគ្រាន់តែឆាតជាមួយគ្នាប៉ុន្មានថ្ងៃ ខលរកគ្នាប៉ុន្មានដង និយាយពាក្យស្រលាញ់ទៅកាន់អ្នកប៉ុន្មានម៉ាត់ ស្រាប់តែអ្នកយល់ព្រមស្រលាញ់គ្នាជាមួយគេតែម្តងនោះទេ។

ការផ្សាយពាណិជ្ជកម្ម

242211666_1270288936745134_7264944358926856542_n

៣. ស្នេហាពិត តើមានលក្ខណៈបែបណាទៅ?

ការផ្សាយពាណិជ្ជកម្ម

ក្តីស្រលាញ់ក្រោយពីឈ្វេងយល់ពីគ្នាច្បាស់ហើយនោះ ទោះជាអ្នកធាត់ ស្គម ខ្ពស់ ទាប ស ឬខ្មៅ គេនៅតែស្រលាញ់អ្នកដដែល ព្រោះគេបានស្គាល់ពីចរិត និងទម្លាប់ការរស់នៅរបស់អ្នក ហើយស្នេហាបែបនេះទើបហៅថាស្នេហាពិត។ ស្នេហាពីដើមមក មិនអាចមួយជំហានបានសម្រេចនោះទេ មានពេលខ្លះក្តីស្រលាញ់ដែលមកតាមសន្សឹមៗ ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។ បើពិតជាចង់មានទំនាក់ទំនង ឬក៏ចង់ស្គាល់មនុស្សដែលខ្លួនស្រលាញ់នោះ ពិតជាមិនចាំបាច់សន្ទះសារពេកទេ។

241998922_1270288933411801_7163356485632424673_n

ការផ្សាយពាណិជ្ជកម្ម

៤. គ្រាន់តែឃើញភ្លាមបាក់ចិត្តស្រលាញ់តែម្តង ពិតជាស្នេហាមែនឬ?

ការឃើញភ្លាមស្រលាញ់ភ្លែត ភាគច្រើនកើតឡើងចេញពីភាពទាក់ទាញសម្បកក្រៅ។ អ្នកគ្រាន់តែជួបបានម្តងប៉ុណ្ណោះ បែរជាមានអារម្មណ៍ខុសមួយថា ខ្លួនជួបគេម្តេចក៏យឺតម្ល៉េះ ម្ដេចមិនជួបឱ្យបានលឿនជាងនេះបន្តិចទៅ អ្នកស្ទើរតែមិនដឹងពីឈ្មោះរបស់គេជាអ្វីផង បែរជាដោយសារស្នាមញញឹមរបស់គេតែបន្តិច ចាប់ផ្តើមគិតរឿងអនាគតជាមួយគេទៅហើយ ការចាប់ផ្តើមបែបនេះ ទីបញ្ចប់តែងតែជារឿងខ្លោចផ្សាទាំងអស់។

242028890_1270288940078467_2619224043231775982_n

ត្រូវរក្សាអារម្មណ៍ពុះកញ្ជ្រោល ដែលចង់បានស្នេហានោះទុកមួយឡែកសិន កុំចាត់ទុកស្នេហាគឺជាការប្រណាំងប្រជែង កុំធ្វើឱ្យការរំភើបចិត្តមួយខណៈពេល ក្លាយទៅជាការឈឺចាប់រយៈពេលយូរឱ្យសោះ ចាំបាច់ត្រូវដឹងឱ្យច្បាស់ពីខ្លួនឯង ថាតើខ្លួនចង់បានអ្វីឱ្យពិតប្រាកដ។

ពេលវេលា គឺជារបស់ល្អ វាអាចប្រាប់អ្នកបានថា មនុស្សបែបណាដែលស្រលាញ់អ្នកដោយពិតប្រាកដ។ ទាញពេលវេលាឱ្យវែងបន្តិច នាថ្ងៃអនាគតគង់តែមានមនុស្សម្នាក់ដើរចូលមកក្នុងជីវិតអ្នកជាមិនខាន។ ទោះជាម្នាក់នោះមិនបានធ្វើអ្វីឱ្យអ្នករំភើបយល់ថាអស្ចារ្យអ្វីក៏ពិតមែន តែគេអាចថ្នាក់ថ្នមអ្នកអស់មួយជីវិតដោយគ្មានលក្ខខណ្ឌ៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម