ការតបសាររបស់ដៃគូ ក៏អាចបង្ហាញពីចិត្តរបស់គេចំពោះយើងបានដែរ

ការតបសាររបស់ដៃគូ ក៏អាចបង្ហាញពីចិត្តរបស់គេចំពោះយើងបានដែរ
ការផ្សាយពាណិជ្ជកម្ម

ភាពកក់ក្តៅ មិនមែនស្តែងចេញតាមការនិយាយ និងទង្វើនោះទេ តែគឺជាការមិនធ្វើឱ្យអ្នកម្ខាងទៀតមានការឈឺចាប់ទៅវិញទេ។ ចំពោះការតបសារក៏បែបនេះដែរ អ្នកPinគេដាក់លើគេបង្អស់  តបសារគេភ្លាមៗដោយមិនចាំយូរឡើយ ជួនខ្លះអ្នកចាំសារគេអស់ពេញមួយយប់ តែគេបែរជាគេងលក់យ៉ាងរំភើយ ឬក៏ទៅឆាតជជែកលេងជាមួយអ្នកផ្សេង ហើយពេលអ្នកសួរដេញដោល គេបែរជានិយាយថាគេរវល់គ្មានពេលទៅវិញ។ តាមពិតនេះចង់បង្ហាញឱ្យអ្នកដឹងថា គេលែងស្រលាញ់អ្នកហើយ បើចង់ដឹងកាន់តែច្បាស់ មកមើលរបៀបការឆ្លើយតបសាររបស់គេ តើបញ្ជាក់ឱ្យអ្នកដឹងអ្វីខ្លះ?

81a7c2f4c029dfb6743f9eae31b2bcee

ការផ្សាយពាណិជ្ជកម្ម

១. ចាំបន្តិចទៀតនិយាយគ្នា

ពាក្យថា “ចាំបន្តិចទៀតចាំនិយាយគ្នា” “ចាំណាត់គ្នាលើកក្រោយ” “ចាំនិយាយថ្ងៃក្រោយ” តាមពិតគ្មានលើកក្រោយអ្វីនោះទេ ឱ្យតែមិនចង់និយាយ គឺមិនចង់និយាយហើយ ។

ការផ្សាយពាណិជ្ជកម្ម

ពេលដែលមនុស្សម្នាក់ប្រាប់អ្នកថា “ចាំនិយាយគ្នាលើកក្រោយ” នេះបង្ហាញថាគេមិនចង់បន្តឆាតជាមួយអ្នកនោះទេ មិនចង់ចែករំលែករឿងរ៉ាវជីវិតអ្វីនឹងអ្នកឡើយ ។

គ្មានអ្នកណាគេនៅសុខៗបាត់ស្រមោលនោះទេ មកពីគេទៅឆាតជាមនុស្សដែលគេយល់ថាសំខាន់ចំពោះគេ ។

ការផ្សាយពាណិជ្ជកម្ម

C80ab8acdd38eabe26c98f392ced7554

២. គ្មានពេល

ការផ្សាយពាណិជ្ជកម្ម

រស់នៅក្នុងសង្គមមមាញឹកមួយនេះ មិនមែនមនុស្សគ្រប់រូបសុទ្ធតែនឹក និងខ្វល់ខ្វាយដល់អ្នកគ្រប់ពេលនោះទេ លុះត្រាតែអ្នកជាមនុស្សដែលគេគិតថាសំខាន់ និងមានប្រយោជន៍ចំពោះគេ។

រីឯមនុស្សដែលចង់ជួបអ្នក ទោះជានៅឆ្ងាយដល់ជើងមេឃ ក៏អាចមកជួបអ្នកបានដែរ ហើយមនុស្សចង់និយាយជាមួយអ្នក ទោះ២៤ម៉ោងក៏នៅតែទំនេរដែរ តែបើគេមិនបានស្រលាញ់អ្នកវិញនោះ គេនឹងយកលេសថាញុំាបាយក៏រវល់ គេងទើបតែក្រោក ម៉ោង៨យប់និយាយថាខ្លួនចូលគេងហើយ…។

ការផ្សាយពាណិជ្ជកម្ម

តាមពិតទៅ ពេលវេលាអ្នកណាក៏មានតម្លៃដែរ បើគេហ៊ានលះបង់ពេលវេលាដ៏មមាញឹកតបសាររបស់អ្នក នោះអ្នកប្រាកដជាមនុស្សសំខាន់នៅក្នុងចិត្តគេហើយ តែបើគ្រាន់តែអ្នកផ្ញើសារទៅគេម្តងណា គេសុទ្ធតែស្ងាត់ឈឹងបាត់សូន្យ ឆ្លើយដូចមិនចង់ឆ្លើយ បើបែបនេះសូមអ្នកកាត់ចិត្តទៅ។

91c7ff8ba5689df988dc1542cbfdea11

ការផ្សាយពាណិជ្ជកម្ម

៣. ខ្ញុំកំពុងរវល់

ពេលដែលអ្នកផ្ញើសារទៅកាន់គេ ហើយគេតបសារមកអ្នកថា “ខ្ញុំកំពុងរវល់” ពេលដែលមើលឃើញពាក្យនេះហើយ ជឿជាក់ថាអ្នកទាំងអស់គ្នានឹងដឹងពីចម្លើយបន្តមកទៀតហើយមែនទេ។ ព្រោះមនុស្សដែលស្រលាញ់គ្នា មិនអាចប្រើពាក្យសម្ដីកម្បុត មួយម៉ាត់មួយករបែបនេះទេ យ៉ាងណាក៏ត្រូវមានឃ្លាឃ្លោងប្រយោគឱ្យបានសមរម្យដែរ និងប្រាប់ពីមូលហេតុតាមក្រោយឱ្យបានដឹងខ្លះដែរ។

ការផ្សាយពាណិជ្ជកម្ម

តាមពិតទៅអ្នកដែលផ្ញើសារទៅកាន់គេ ស្មានតែទំនេរណាស់មែនទេ គឺមិនមែនទេ មកពីការនឹកស្រលាញ់ និងបារម្ភតែប៉ុណ្ណោះ ។

ដូច្នេះហើយ សូមអ្នកដែលជួបនឹងស្ថានភាពបែបនេះ ឈប់បន្តចំណាយពេលដោយឥតប្រយោជន៍ជាមួយអ្នកដែលមិនផ្តល់តម្លៃឱ្យអ្នកទៀតទៅ ព្រោះថាគេបានយករបៀបនៃការតបសារមកប្រាប់អ្នកឱ្យដឹងយ៉ាងច្បាស់លាស់ណាស់ទៅហើយ៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម