បុរសដែលមានចិត្តលើអ្នក ទោះគេពូកែលាក់មិនប្រាប់ប៉ុណ្ណា ក៏នៅតែភ្លាត់ចេញសញ្ញា ៤ នេះមក

បុរសដែលមានចិត្តលើអ្នក ទោះគេពូកែលាក់មិនប្រាប់ប៉ុណ្ណា ក៏នៅតែភ្លាត់ចេញសញ្ញា ៤ នេះមក
ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលអ្នកចាប់អារម្មណ៍លើនរណាម្នាក់ នោះអ្នកក៏រមែងចង់ទទួលបានការស្រលាញ់ពីគេមកវិញដែរ។ វាកាន់តែមានន័យ នៅពេលមនុស្សដែលអ្នកស្រលាញ់ ពោលពាក្យថា “ស្រលាញ់” មកកាន់អ្នក ឬតាមរយៈទង្វើណាមួយ។

យ៉ាងណាមនុស្សប្រុសខ្លះគេមិនសូវចេះនិយាយនោះទេ តែយ៉ាងណាគេនៅតែចេញទង្វើ ៤ នេះមក ហើយពូកែលាក់ប៉ុណ្ណា ក៏លាក់អារម្មណ៍នោះមិនជិតដែរ៖

ការផ្សាយពាណិជ្ជកម្ម

៤) គេតែងលយពាក្យថា “អ្នកស្អាត”

មនុស្សប្រុសមិនមែនស្រលាញ់រកតែស្អាតទេ តែបើឲ្យតែបានស្រលាញ់ហើយ នារីខ្លះមិនសូវស្អាត ក៏មើលឃើញស្អាតដូចទេពធីតាចុះពីលើមេឃដែរ។ បុរសដែលស្រលាញ់អ្នកពិត ពាក្យសរសើរថា “អ្នកស្អាតណាស់ថ្ងៃនេះ” ប្រាកដជារមែងលេចចេញមកជារឿយៗចេញពីមាត់របស់គេ។

៣) គេធ្វើគ្រប់យ៉ាងដើម្បីអ្នក

មនុស្សខ្លះអាត្មានិយមជាមួយអ្នកក្រៅ តែជាមួយដែលគេស្រលាញ់ គឺស្មោះស្លាប់ចោល ឬព្រមធ្វើគ្រប់យ៉ាងឲ្យតែនាងសប្បាយចិត្ត។ បើគេស៊ូធ្វើគ្រប់យ៉ាង គេឆ្លងកាត់ការលំបាកដើម្បីតែអ្នក ទោះបីគេមិនបង្ហាញចំៗ ក៏យូរទៅអ្នកអាចដឹងច្បាស់ពីគេដែរ ហើយទង្វើទាំងអស់នោះត្រូវចាំថា គេមិនចេះតែធ្វើដាក់នារីគ្រប់គ្នាឡើយ។

ការផ្សាយពាណិជ្ជកម្ម

២) គេរៀបចំផែនការណ៍អនាគតជាមួយអ្នក

មនុស្សប្រុសច្បាស់លាស់ មិនចាំបាច់តែពោលពាក្យ “ស្រលាញ់” រាល់ថ្ងៃ តែគេបែរជាមកនិយាយពីផែនការណ៍អនាគតទៅថ្ងៃមុខ ថាអ្នកចង់ធ្វើអ្វី គិតអ្វី ហើយគេអាចជួយអ្វីដល់អ្នកខ្លះ បុរសនោះរាប់ថាជាបុរសល្អ ដែលកក់ក្តៅបំផុតសម្រាប់ជីវិតនារីភាគច្រើន។

១) យកចិត្តទុកដាក់ទាំងមិត្តភ័ក្ដិនិងគ្រួសារអ្នក

មិនត្រឹមតែធ្វើល្អដាក់អ្នក តែថែមទាំងមនុស្សល្អនៅជុំវិញអ្នកផងដែរ។ គេជាបុរសដែលយកអាសាមិត្តភ័ក្ដិអ្នក យកអាសាក្រុមគ្រួសារអ្នក ដែលរបៀបមើលចេញមក ប្រៀបដូចជាមនុស្សស្និទ្ធស្នាលនឹងគ្នាតែម្តង ហើយគេមិនប្រកាន់ឬរើសអើងនរណាម្នាក់ឡើយ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម