រយៈពេល៥ឆ្នាំ ដែលតាមស្រឡាញ់គេតែម្នាក់ឯង គេបានក្លាយជាពិភពលោកទាំងមូលរបស់ខ្ញុំ តាំងពីមួយថ្ងៃដំបូង ដែលខ្ញុំបានដឹងថា ខ្ញុំស្រឡាញ់គាត់ …!!!
៥ឆ្នាំដែលតាមស្រឡាញ់គាត់ បន្ទាប់មក ក៏ឈានដល់មានទំនាក់ទំនងល្អជាមួយគ្នា៨ឆ្នាំ នៅក្បែរ តាមមើលថែការពារ ហួងហែង ខឹង អន់ចិត្ត គិតផ្ដេសផ្ដាស ទាក់ទងគ្នាតាំងពីចូលរៀននៅសកល រហូតដល់មានការងារធ្វើរៀងៗខ្លួន … រយៈពេល៨ឆ្នាំ ដែលស្ថិតក្នុងទំនាក់ទំនងល្អបំផុត ហើយក៏ប្រាកដចិត្តដែរថា នឹងបានកាន់ដៃគាត់ចូលរោងការ ក៏សន្យាថា នឹងធ្វើឱ្យគាត់ ក្លាយជាកូនក្រមុំដ៏ស្អាតជាងគេ និងមានសំណាងជាងគេ ខ្ញុំបានរៀបគម្រោងទៅថ្ងៃអនាគតជាមួយគាត់រួចរាល់អស់ហើយ ខំធ្វើការសន្សំលុយ ដើម្បីឱ្យថ្ងៃដែលគាត់ព្រមរួមដំណើរជីវិតជាមួយខ្ញុំ គាត់មិនលំបាក មិនខ្វះខាត … តែជីវិតខ្ញុំមានគ្រប់យ៉ាង តែបែរជាខ្វះម្យ៉ាង គឺខ្វះគាត …។

១៣ឆ្នាំ បានត្រឹមជាមិត្តល្អបំផុតរបស់គាត់តែប៉ុណ្ណោះ ព្រោះមនុស្សដែលកាន់ដៃគាត់ចូលរោងមង្គលជ័យម្នាក់នោះ មិនមែនជាខ្ញុំឡើយ … សល់ត្រឹមពាក្យថា ” សុំទោស! ព្រោះអូនត្រូវតាមប៉ាម៉ាក់ … ” ” គាត់ជាអ្នកមានគុណ ដែលអូនមិនអាចធ្វើឱ្យគាត់ខូចចិត្តបានឡើយ “។
ស្រឡាញ់គ្នាប៉ុនណា យើងល្អជាមួយគេប៉ុនណា ក៏មិនប្រាកដថា អនាគត យើងអាចបានរស់នៅជាមួយគ្នាបានទេ គេមិនមែនកើតមកសម្រាប់យើង តែយើងទេ ដែលកើតមកដើម្បីគេ កើតមកដើម្បីគេគ្រប់យ៉ាង សូម្បីតែការខូចចិត្ត ទឹកភ្នែក ក៏ដើម្បីគេដែរ …។
មានតែពាក្យជូនពរ ឱ្យនាងមានសុភមង្គលក្នុងជីវិត ហើយសុំសិទ្ធ នឹក គិតដល់អូនពីចម្ងាយ … #មិនមែនដៃសម្រាប់បងកាន់ឡើយ៕
អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុក

