ក្ដីស្រឡាញ់នៅដូចដើម តែស្នេហាយើងវាមិនដូចដើមទេ

4
ការផ្សាយពាណិជ្ជកម្ម

ក្ដីស្រឡាញ់នៅដូចដើម តែស្នេហាយើងវាមិនដូចដើមទេ … យើងស្រឡាញ់គ្នាណាស់ ស្នេហារបស់យើងក៏ល្អណាស់ដែរ ដល់ថ្នាក់គ្រប់គ្នាទុកជាគូស្នេហ៍គម្រូ … ពួកយើងល្អដូចគ្នា ល្អពេក រហូតដល់ថ្នាក់ កំហុសដោយអចេតនាតែម្ដង គឺមិនអាចលើកលែងឱ្យបាន … ពិភពរបស់ Ah Wing គឺមានតែពីរពណ៌ប៉ុណ្ណោះ ខ្មៅ និងស … ល្អ គឺល្អ អាក្រក់ថាអាក្រក់ … ពេលខ្លះ ភាពមត់ចត់ ខ្លាំងពេក វាក៏ក្លាយជាភាពដាច់ខាត មិនអាចលើកលែងឱ្យបាន …!

​Ah Wing ជាមនុស្សស្រីដែលស្អាត ឆ្លាតពូកែ ជាមនុស្សស្រីដែលមានបេះដូងស្រស់ស្អាត ធំទូលាយ ចិត្តល្អ តែចុងក្រោយ នាងក៏ក្លាយជាមនុស្សស្រីចិត្តរឹង និងចិត្តដាច់បំផុត … ព្រោះតែការកុហក ការក្បត់ ទោះជាលើកដំបូង ទោះជារឿងអចេតនាក៏ដោយ ក៏មនុស្សស្រីមិនអាចទទួលយកបានដែរ … Ah Wing ស្រឡាញ់ខ្លាំង លះបង់គ្រប់យ៉ាង តាមចិត្តគូស្នេហ៍តាំងពីដើមរហូតដល់ចប់ តែនៅពេលចប់ នាងក៏សុខចិត្តបញ្ចប់ទាំងឈឺចាប់ សុខចិត្តចាកចេញ ព្រោះតែមិនអាចបំភ្លេចទង្វើដៃគូ…!!

ការផ្សាយពាណិជ្ជកម្ម

245346415_922164298430561_822622884220528528_n

មនុស្សប្រុសត្រូវចាំ ការក្បត់តែម្ដង វានឹងក្លាយជាការចងចាំដ៏អាក្រក់ក្នុងជីវិតមនុស្សស្រីម្នាក់ ដែលស្រឡាញ់អ្នកខ្លាំង ទោះបីនាងនៅស្រឡាញ់ តែអារម្មណ៍នាងចំពោះអ្នកលែងដូចដើមហើយ ការឈឺចាប់ នឹងកើតឡើងចំពោះនាងពេញមួយជីវិត …!!!

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីស្រឡាញ់ខ្លាំង ហើយក៏ចិត្តដាច់ខ្លាំងណាស់ដែរ ក្ដីស្រឡាញ់ដែលនាងបានផ្ដល់ឱ្យអ្នក ទាំងការគោរព ស្រឡាញ់ ស្មោះត្រង់ លះបង់ ឱ្យតម្លៃ និងតាមចិត្តអ្នកគ្រប់បែបយ៉ាង វាក៏ក្លាយជាការឈឺចាប់ដែលនាងទទួលបានពីអ្នកទៅវិញ។ ក្ដីរំពឹង ថាស្នេហានឹងនៅតែស្រស់បំព្រង បានកាន់ដៃគ្នារហូតដល់ចាស់កោងខ្នង មិនធ្លាប់គិត មិនដែលនឹកឃើញពីហេតុផលដែលត្រូវបែកគ្នាទាល់តែសោះ ប៉ុន្តែអ្វីៗ ប្រែជាក្រៀមក្រោះត្រឹមតែមួយប៉ប្រិចភ្នែក។

245412723_922164548430536_3924624982495418478_n

ការផ្សាយពាណិជ្ជកម្ម

ក្ដីស្រឡាញ់កន្លង នាងព្រមទទួលស្គាល់ថា អ្នកជាមនុស្សដែលស្រឡាញ់នាងខ្លាំង នាងទទួលស្គាល់ថា អ្នកជាមនុស្សល្អពិតមែន តែជាក់ស្ដែង ប្រសិនបើមានការក្បត់ចិត្តកើតឡើងហើយនោះ វាពិបាកនឹងឱ្យនាងទទួលយកណាស់ វាមិនមែនជារឿងដែលអាចអភ័យឱ្យបានងាយៗនោះឡើយ បើទោះបីជាអ្នកសន្យាថានឹងកែប្រែ មិនឱ្យមានរឿងបែបហ្នឹងកើតឡើងក៏ដោយ តែខួរក្បាលរបស់នាង នៅតែមិនអាចបំភ្លេចអំពើក្បត់ដែលអ្នកបានធ្វើឡើង។

មនុស្សស្រីដែលល្អខ្លាំង នាងមិនអាចអភ័យឱ្យបាននូវទង្វើក្បត់របស់អ្នកឡើយ។ មនុស្សស្រី ទោះបីនាងចិត្តល្អ ចិត្តទូលាយ ឬស្រឡាញ់អ្នកខ្លាំងប៉ុនណាក៏ដោយ តែចុងក្រោយ នាងក៏មិនអាចអត់ឱនឱ្យទង្វើដែលអ្នកក្បត់នាងបានដែរ។ ចិត្តល្អរបស់មនុស្សស្រីក៏មានដែនកំណត់ដែរ៕

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 10 16 At 12.11.37 PM

អត្ថបទ ៖ មនុស្សចុងក្រោយ / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម