មនុស្សស្រីស្រឡាញ់ខ្លាំង តែបើធ្វើឱ្យនាងឆ្អែតចិត្ត នាងក៏ចិត្តដាច់ខ្លាំងណាស់ដែរ

មនុស្សស្រីស្រឡាញ់ខ្លាំង តែបើធ្វើឱ្យនាងឆ្អែតចិត្ត នាងក៏ចិត្តដាច់ខ្លាំងណាស់ដែរ
ការផ្សាយពាណិជ្ជកម្ម

ធ្លាប់ឮទេពាក្យថា “ស្រឡាញ់ប៉ុនណា ស្អប់ប៉ុណ្ណឹង”។ មែនហើយ ចំពោះចិត្តរបស់មនុស្សស្រី នាងមិនងាយដាក់ចិត្តស្រឡាញ់នរណាម្នាក់ងាយៗនោះឡើយ តែបើនាងស្រឡាញ់ហើយ គឺស្រឡាញ់ស្មោះអស់ពីចិត្ត ហើយក៏ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីមនុស្សដែលនាងស្រឡាញ់ផងដែរ។ ចិត្តមនុស្សស្រី ស្រឡាញ់ពី ០ ដល់ ១០០ បើនាងស្រឡាញ់ហើយ គឺស្រឡាញ់តែម្នាក់ គ្មានចិត្តលួចលាក់ ឬគិតចង់ទាក់ទងអ្នកណាផ្សេង ក្បត់ចិត្តដៃគូរបស់នាងនោះឡើយ។

Screen Shot 2021 10 17 At 9.26.12 PM

ការផ្សាយពាណិជ្ជកម្ម

ខុសពីមនុស្សប្រុសភាគច្រើន ដែលគេច្រើនតែដឹងថា “គ្មានភាពស្កប់ស្កល់”។ ជាក់ស្ដែងណាស់ ចិត្តមនុស្សប្រុស ងាយស្រឡាញ់ ក៏ងាយនឹងណាយចិត្តដូចគ្នា មនុស្សប្រុសភាគច្រើន ស្រឡាញ់ពី១០០ ធ្លាក់ដល់ ០ ​ដែលផ្ទុយស្រឡះពីមនុស្សស្រី។ ប៉ុន្តែភាគច្រើននៃមនុស្សប្រុស ច្រើនតែខូចចិត្តខ្លាំងបំផុត នៅពេលដែលបែកបាក់ ឬបាត់បង់មនុស្សស្រីដែលខ្លួនស្រឡាញ់ ដែលខុសពីមនុស្សស្រី ប្រសិនបើនាងឆ្អែតចិត្ត ចាកចេញ ព្រមបែកពីគូស្នេហ៍ហើយនោះ គឺនាងគ្មានចិត្តសោកស្ដាយនោះឡើយ។

Screen Shot 2021 10 17 At 9.26.00 PM

ការផ្សាយពាណិជ្ជកម្ម

ចិត្តមនុស្សស្រីចំពោះស្នេហា អាចនិយាយបានថា នាងទន់ជ្រាយណាស់ ងាយទទួលរងនូវការឈឺចាប់ខ្លាំងណាស់ ព្រោះនាងបានដាក់ក្ដីស្រឡាញ់ ក្ដីសង្ឃឹមទាំងអស់របស់នាង ទៅលើដៃគូ ទៅលើមនុស្សដែលនាងស្រឡាញ់ ព្រោះទម្រាំតែនាងព្រមស្រឡាញ់ គឺនាងបានពសោធន៍ និងមានទំនុកចិត្តជ្រុលខ្លាំងទៅហើយ ដូច្នេះហើយ ទើបនៅពេលស្នេហាឈានដល់ការបំផ្លាញទំនុកចិត្ត នាងក៏បានព្យាយាមថែរក្សា ផ្សះផ្សាអស់ពីចិត្តដែរ ហើយពេលនោះហើយ ដែលនាងទទួលរងនូវការឈឺចាប់ជាច្រើនតែម្នាក់ឯង។

Screen Shot 2021 10 17 At 9.25.52 PM

ការផ្សាយពាណិជ្ជកម្ម

ចំណែកឯមនុស្សប្រុសវិញ តស៊ូបានតែដំបូង ព្រោះតែការចង់ឈ្នះ ​សម្រាប់មនុស្សស្រីដែលគេស្រឡាញ់ គេត្រូវតែយកឱ្យបាន តែដល់ពេលដែលគេបានហើយនោះ គេក៏បោះបង់ចោលដោយងាយ ព្រោះតែចិត្តមិនចេះស្កប់ស្កល់ ដែលបានធ្វើឱ្យមនុស្សប្រុសភាគច្រើន ច្រើនតែបោះបង់ស្នេហាចោលដោយមិនស្ដាយស្រណោះ។ ប៉ុន្តែ នៅពេលដែលគេបានជួបអ្នកក្រោយដែលមិនល្អ គេក៏ចាប់ផ្ដើមឈឺចាប់ ស្ដាយស្រណោះមនុស្សស្រីដែលគេបានបោះបង់ចោល។

Screen Shot 2021 10 17 At 9.25.41 PM

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែនិយាយចំពោះមនុស្សស្រី បើនាងសម្រេចថាបែកហើយនោះ នាងនឹងគ្មានចិត្តស្ដាយស្រណោះ ឬចង់បកក្រោយវិញជាដាច់ខាត ព្រោះទម្រាំតែនាងសុខចិត្តបែក ហើយដើរចេញ នាងក៏បានព្យាយាមអស់ពីចិត្តហើយ ដូច្នេះហើយ ក្ដីស្រឡាញ់ពីដំបូងនាងមានច្រើនប៉ុនណា នៅពេលដែលបែកបាក់គ្នាទៅនោះ នាងក៏មានចិត្តស្អប់ខ្លាំងប៉ុណ្ណោះដូចគ្នាដែរ ហើយនាងក៏គ្មានថ្ងៃរំឭក ឬបកក្រោយ ដើម្បីចាប់ផ្ដើម ឬអភ័យឱ្យមនុស្សប្រុសដែលបានបោះបង់នាងនោះឡើយ។ បែកគឺបែកហើយ ស្អប់គឺស្អប់ហើយ កុំថាឡើយបកក្រោយ សូម្បីតែឈ្មោះ ក៏នាងមិនរំឭកដែរ៕

Screen Shot 2021 10 17 At 9.25.22 PM

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម