
Raptor ដ៏ទំនើបមួយគ្រឿង ហោះឡេីងរង្វង់មូលប៉េងហួតបឹងស្នោ កាលពីយប់មិញ
យោងតាមការបង្ហៅរបស់គណនីហ្វេសប៊ុគឈ្មោះ បង ម៉េង អ្នកសារព័ត៌មាន បានឱ្យដឹងថា នៅវេលាម៉ោង០០ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចរង្វង់មូល មុខក្លោងទ្វារចូលគម្រោង ដឺស្ដារផ្លាទីនីម ក្នុងបរិវេណបុរីប៉េងហួត(បឹងស្នោ) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីរថយន្ត Ford Raptor ដ៏ទំនេីបមួយគ្រឿង បានបេីកចូលបុរីយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត Hyundai SantaFe ខ្ទេចយ៉ាងដំណំ ហេីយ Raptor មិនទាន់អស់ល្បឿន ក៏បន្តទៅបុកឡេីងជាប់រង្វង់មូលដឺស្ដារផ្លាទីនីម បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ…




















