យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីការតាមដានស្ថានភាពនៃអាកាសធាតុនៅក្នុងប្រទេស ចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២០ កម្ពុជានឹងទទួលរងនៃម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឦសានខ្សោយ។
ក្រោមស្ថានភាពបែបនេះបានធ្វើឱ្យ ៖
១. បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល
- សីតុណ្ហភាពអប្បបរមា មានពី ២២ – ២៤ អង្សា
- សីតុណ្ហភាពអតិបរមា មានពី ២៨ – ៣០ អង្សា
នៅថ្ងៃទី ១៨ ដល់ថ្ងៃទី២២ វិច្ឆិកា នៅផ្នែកមួយចំនួននៃបណ្ដារាជធានីខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។
២. បណ្ដាខេត្តនៅជាប់ជួរភ្នំដងរែក និងភាគឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ២១ – ២៣ អង្សា
- សីតុណ្ហភាពអតិបរមា មានពី ២៨ – ៣០ អង្សា
ចំពោះស្ថានភាពភ្លៀង ស្ទើរតែគ្មានទាំងស្រុង បើមានក៏ស្ថិតក្នុងកម្រិតតិចតួចដែរ។
៣. តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៣ – ២៥ អង្សា
- សីតុណ្ហភាពអតិបរមា មានពី ២៨ – ៣០ អង្សា
នៅថ្ងៃទី១៩ ដល់ថ្ងៃទី ២២ វិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ ០,៥ ទៅ ១ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាដំណឹង៕


