នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា ចូលជួបសម្ដែងការគួរសម។
គណៈប្រតិភូដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ប្រធានក្រុមប្រឹក្សាភិបាលសមាគម។ ក្នុងឱកាសនេះ សមាគមបានប្រគល់ឱសថមួយចំនួន ដើម្បីឆ្លើយតបនារដូវទឹកជំនន់នៅខេត្តក្រចេះ។
សមាគមជម្រាបប្រវត្តិ និងទិសដៅ
ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីប្រវត្តិនៃការបង្កើតសមាគម គោលបំណង ចក្ខុវិស័យ និងទិសដៅនាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យសមាគមផ្ដោតលើការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈ៖
- ការបង្ការ
- ការសង្គ្រោះបឋម
- ការអប់រំសុខភាពនៅសហគមន៍
ចំណុចនេះស្របនឹងគម្រោងរបស់សមាគមឈ្មោះ «ត្រៀមមុន សង្គ្រោះបាន» ឬ “Be Prepare – Save Lives”។
គាំទ្រគម្រោងសង្គ្រោះជីវិត
ក្រោយស្ដាប់ការពន្យល់អំពីគម្រោងនេះ ដែលផ្ដល់អត្ថប្រយោជន៍ដល់សិស្ស និស្សិត សាលារៀន និងសហគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការពេញចិត្ត និងគាំទ្រទាំងស្រុង។ ឯកឧត្តមបានណែនាំឱ្យអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាគម ក៏ដូចជាឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ដែលបានចូលរួមជួយប្រជាពលរដ្ឋកំពុងជួបការលំបាក។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កាយវិការនេះឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវចំពោះសង្គម។ ក្រសួងព័ត៌មាននឹងបន្តសហការ និងគាំទ្រសកម្មភាពមនុស្សធម៌របស់សមាគម ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។










រូបថត៖ ខឹម សុវណ្ណារ៉ា
សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា (CMIA)
Email: [email protected]
Facebook: https://facebook.com/cmia2medinnovation
Telegram: https://t.me/cmia_medinnovation
TikTok: www.tiktok.com/@cmia090626
#សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្រ្ដកម្ពុជា #សនវក #CMIA_Medinnovation