យោងតាមសេចក្ដីប្រកាសជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងអំពីដំណើរការនៃអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
សម្ពាធខ្ពស់ Sub-Tropic បានរំកិលចុះក្រោមគ្របដណ្ដប់លើកម្ពុជា ជាមួយខ្យល់មូសុងឦសានក្នុងកម្រិតបង្គួរ។ ទន្ទឹមនោះរដូវវស្សាឆ្នាំ២០២០ សន្មតថាចប់ជាស្ថាពរនៅថ្ងៃទី២២ ខែវិច្ឆិកា ២០២០។
ស្ថានភាពបែបនេះបានធ្វើឱ្យ ៖
១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរិមា មានពី ២២ – ២៤ អង្សា
– សីតុណ្ហភាពអតិបរិមា មានពី ៣០ – ៣២ អង្សា
២. បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរិមា មានពី ១៩ – ២១ អង្សា
– សីតុណ្ហភាពអប្បបរិមា មានពី ២៩ – ៣១ អង្សា
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរិមា មានពី ២៣ – ២៥ អង្សា
– សីតុណ្ហភាពអប្បបរិមា មានពី ២៩ – ៣១ អង្សា
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជនទទួលជាដំណឹង៕


