យោងតាមប្រសាសន៍របស់ លោកជំទាវ ឱ វ៉ានឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា យើងនៅតែបន្តណែនាំមិនឱ្យមានការជួបជុំគ្នាច្រើនដដែលតាំងពីដើមឆ្នាំមកម្ល៉េះ ហើយក្រសួងក៏មិនទាន់ដែលបាននិយាយថាអនុញ្ញាតឱ្យមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំដែរ។ អ្វីដែលសំខាន់នោះ គឺត្រូវចេះរស់នៅធម្មតា តាមបែបគន្លងថ្មី ដូចដែលខ្ញុំតែងតែពន្យល់ ជារឿយៗកន្លងមកនេះ។ បុគ្គលត្រូវចេះទទួលខុសត្រូវ និងរួមគ្នាទទួលខុសត្រូវ ទើបអាចទប់ស្កាត់ការចម្លងបានល្អប្រសើរ។
យ៉ាងណាមិញ បើយោងតាមប្រសាសន៍របស់លោកជំទាវ គឺមានន័យថា រាល់ការជួបជុំ ឬរៀបចំកម្មវិធីផ្សេងៗទាំងអស់ ដែលមានទ្រង់ទ្រាយធំ គឺខាងកក្រសួងពុំទាន់បានអនុញ្ញាតឱ្យរៀបចំនៅឡើយទេ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា ការពារ និងផ្អាករាល់ការជួបជុំទាំងឡាយ ដើម្បីបញ្ចៀស និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺ Covid ១៩ ដើម្បីកុំឱ្យមានការឆ្លងជាសហគមន៍៕



