
នរណាក៏ល្បីដែរ!ទុរេនកំពតជាប់ចំណាត់ថ្នាក់លេខ១ និងជាដំណាំមួយប្រកបដោយសក្តានុពលរបស់ខេត្តកំពត
ទុរេនកំពត ត្រូវបានមជ្ឈដ្ឋានទូទាំងប្រទេសបានចាត់ទុកជាទុរេនជាប់លំដាប់ថ្នាក់លេខ១មានភាពល្បីល្បាញ ប្រកបដោយសក្តានុពល ថែមទាំងបានចាត់ទុកជាអត្តសញ្ញាណរបស់ខេត្តកំពតផងដែរ។ ទាក់ទិននឹងការដាំដុះទុរេននៅខេត្តកំពត ប្រជាពលរដ្ឋស្ថិតតាមតំបន់នីមួយៗ ពិសេសក្នុងភូមិសាស្ត្រ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ការដាំទុរេនពិតជាត្រូវមានការថែទាំហ្មត់ចត់ ពោលគឺចាប់ដើមយកកូនទុរេនមកដាំក្នុងរយៈពេល៤ទៅ៥ឆ្នាំទើបចាប់ផ្តើមទាញ យក ផល បណ្តើរៗ។ កសិករបានអះអាងថា ការប្រមូលផលទុរេនកំពត ចាប់ផ្តើមពីខែមេសា បន្តរហូតដល់ចុងខែមិថុនា និងដល់ខែកក្កដា ប៉ុន្តែក៏មានកន្លែងខ្លះប្រមូលផលនៅខែឧសភាផងដែរ។ ដោយសារទុរេនកំពតមានរសជាតិផ្អែម ឈ្ងុយឆ្ងាញ់ ត្រូវបានគេចាត់ទុកជាដំណាំប្រកបដោយសក្តានុពល ជាប់ជាអត្តសញ្ញាណរបស់ខេត្តកំពត ហើយទុរេនគ្រប់ប្រភេទដែលកសិករដាំដុះគឺសុទ្ធតែមានតម្លៃខ្ពស់ ចាប់ពី២ម៉ឺនរៀលឡើងទៅ ក្នុង១គីឡូក្រាម ដោយឈ្មួញតែងតែមកម៉ៅបេះដឹកជញ្ជូនទៅលក់បន្តនៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញទៀតផង។ ពាក់ព័ន្ធនឹងដំណាំទុរេនប្រកបដោយសក្តានុពលរបស់ខេត្តកំពតនេះ…




















