យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានចេញផ្សាយនូវលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី ០៦ ធ្នូ ២០២០ គឺរកឃើញមានវិជ្ជមានបន្ថែម២ករណីទៀត ដែលជាករណីក្នុងសហគមន៍។
អ្នកឆ្លងថ្មីនោះរួមមាន ៖
– បុរសជនជាតិខ្មែរ អាយុ ២១ឆ្នាំ ឈ្មោះ អ៉ី តារា ធ្លាប់ស្នាក់នៅជាមួយបុគ្គលិក Pedro។
– ស្រ្តីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ឈ្មោះ ជី ពេជ្រឆារ៉ា មន្រ្តីអគ្គនាយកដ្ឋានរដ្ឋបាលមហាផ្ទៃ ដែលបានទៅហាង Zendo បឹងកេងកង។
គិតសរុបត្រឹមព្រឹកថ្ងៃទី០៦ ធ្នូ ២០២០ ៖
– ចំនួនអ្នកឆ្លងសរុបមាន ៖ ៣៤៨នាក់
– ចំនួនអ្នកឆ្លងក្នុងសហគមន៍មាន ៖ ៣២នាក់
– ចំនួនអ្នកជាសះស្បើយមាន ៖ ៣០៦នាក់
អាព័ត៌មានលម្អិតបន្ថែមខាងក្រោមនេះ ៖




