
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ទទួលជំនួយសម្ភារៈវេជ្ជសាស្ត្រ ប្រឆាំងជំងឺកូ.វី.ដ-១៩ ពីអគ្គនាយកនៃស្ថាប័នចារកម្មយោធាម៉ាឡេស៊ី តំណាងរដ្ឋបាភិបាលនៃប្រទេសម៉ាឡេស៊ី
នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម DATUK ROSTAM AFFENDI BIN DATO’ SALLEH អគ្គនាយក ស្ថាប័នចារកម្មស៊ីវិលម៉ាឡេស៊ី និង ឯកឧត្តម ឧត្តមសេនីយ៍ឯក DATUK AHMAD NORIHAN BIN JALAL អគ្គនាយកនៃស្ថាប័នចារកម្មយោធាម៉ាឡេស៊ី តំណាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានធ្វើដំណើរទស្សនកិច្ចមកព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំយកនូវជំនួយសម្ភារៈវេជ្ជសាស្ត្រ ប្រឆាំងជំងឺកូ.វី.ដ-១៩ ដែលក្នុងនោះរួមមាន ម៉ាស ពេទ្យ (០៣ ស្រទាប់), ស្រោមដៃពេទ្យទំហំ M និងL,…




















