លោកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនថវិកាផ្ទាល់ខ្លួនចំនួន បីលានដុល្លារ ចូលរដ្ឋ ដើម្បីទប់ស្កាត់ជំងឺ Co.vi.d-19

Tha
ការផ្សាយពាណិជ្ជកម្ម

នាព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២១នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្តល់ជំនួយចំនួន បីលានដុល្លារ ($3,000,000) ចូលរដ្ឋដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ C o v i d-19 ព្រមទាំងសរសេរពីអារម្មណ៍ពិតរបស់ខ្លួនពេលដែលប្រទេសជួបទុក្ខវិបត្តិយ៉ាងដូច្នេះថា៖

ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ c o v i d 19 #ចំនួន3លានដុល្លារ ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។
សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចអោបដៃឈរមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែ។

ការផ្សាយពាណិជ្ជកម្ម
១២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
នា
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ៖ Mr. Fun Cambodia

ការផ្សាយពាណិជ្ជកម្ម