កាលពីប៉ុន្មានថ្ងៃមុន មានការបានបង្ហោះនៅវីឌីអូក្នុងបណ្តាញសង្គម Tik Tok ដែលបង្ហាញពីក្មេងប្រុស ពីរនាក់ដែលកំពុងតែជិះម៉ូតូតាមផ្លូវ ពេលជិះទៅដល់ទន្ទឹមនឹងជនបរទេសម្នាក់ដែលជិះកង់តាមផ្លូវស្របគ្នា ក្មេងស្ទាវដែលជិះខាងក្រោយក៏ក្រោយឈរ រួចលើកដៃទះក្បាលជនបរទេសលេងជាការកំសាន្តរបស់ខ្លួន។ បន្ទាប់ពីឃើញជាមួយនៅវីឌីអូនេះភ្លាមមិនថាជាអ្នកនិយម លេង Tik Tok និង អ្នកនិយមលេង Facebook នោះទេ គឺមិនមានការពេញចិត្តជាមួយនឹងទង្វើបាតសង្គមមួយនេះឡើយ ដោយមនុស្សភាគច្រើនបានបញ្ចេញមតិរិះគន់ជាច្រើន និង ធ្វើការស្នើរដល់សមត្ថកិច្ចឲ្យឃាត់ខ្លួនយុតជនទាំងពីររូបនេះផងដែរ។
ហើយមកដល់ព្រឹកថ្ងៃទី០៨ខែមីនាឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ក៏បានធ្វើការចាប់ខ្លួនក្មេងស្ទាវ២នាក់ ដែលជិះម៉ូតូ ទះក្បាលជនបរទេសដែលកំពុងជិះកង់
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ពេលនេះសមត្ថកិច្ចកំពុងធ្វេីការសួរចម្លេីយ
សូមបញ្ជាក់និងក្រើនរំលឹកផងដែរថា ការលេងកំសាន្តក្នុង Tik Tok គ្រប់យ៉ាងសូមកុំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិឲ្យសោះ ព្រោះការលេងរបស់យើងផ្ទាល់ខ្លួន វាក៏អាចធ្វើឲ្យសង្គមជាតិរបស់យើងអាប់ឱនទៅតាមនឹងដែរ។
ដូច្នេះសូមបងប្អូនមុននឹងលេងអ្វីមួយ គួរមេត្តាគិតឲ្យបានច្បាស់ផងថាវាមានផលប៉ះពាល់ដល់សង្គមជាតិឬអ្នកដទៃឬទេ? បើគ្មានទេចាំយើងលេង បើអាចគួរតែលេងជាប្រយោជន៍ដល់សង្គមជាតិផងកាន់តែល្អ។






អត្ថបទ៖ Mr. Fun Cambodia

