សូមអំពាវនាវដល់បងប្អូន ដែលធ្លាប់បានទៅហូប ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅហាង រចនា​ បុកល្ហុងជិតព្រះបរមរាជវាំង

Thumnail Logo​ថ
ការផ្សាយពាណិជ្ជកម្ម

📣សេចក្តីជូនដំណឹង
​
សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូប ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ
🔴​ ហាង រចនា​ បុកល្ហុង ជិតព្រះបរមរាជវាំង ផ្ទះលេខ ៣២, ផ្លូវលេខ ២៤០, សង្កាត់ចតុមុខ, ខណ្ឌដូនពេញ
⏰ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១​ តទៅ
សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ​ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#C.O.V.I.D.-19) ដែលមានទីតាំងនៅ
📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។
សូមអរគុណ!

សម្រាប់បងប្អូនដែលធ្លាប់ទៅពិសារបុកល្ហុងនៅហាង រចនា បុកល្ហុង ជិតព្រះបរមរាជវាំង សូមមេត្តាដាក់ខ្លួនឯងឲ្យនៅដាច់ដោយលែងពីគេមួយរយៈសិន ព្រមទាំងតាមដានសុខភាពខ្លួនឯងឲ្យបានជាប់ផង ដើម្បីជាសុវត្ថិភាពដល់ខ្លួនឲ្យ ក្រុមគ្រួសារ និង សង្គមជាតិទាំងមូល។

ការផ្សាយពាណិជ្ជកម្ម

បើសិនជាបងធ្លាប់ទៅពិសារហើយមានអាការៈមិនស្រួលក្នុងខ្លួន សូមមេត្តាទៅធ្វើតេសជាបន្ទាន់ កុំព្យាយាមគេចឬលាក់បាំងឲ្យសោះ ព្រោះប្រសិនបើបងបានឆ្លងពីបុគ្គលិកហាងនោះពិតមែន វាអាចធ្វើឲ្យបងចម្លងទៅក្រុមគ្រួសារ ឬ មនុស្សនៅជុំវិញខ្លួនដោយមិនដឹងខ្លួន។

រួមគ្នាការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូ.វីដ-១៩ បើមិនចាំបាច់កុំចេញក្រៅផ្ទះ បើចេញក្រៅផ្ទះ សូមការពារខ្លួនផង។

ការផ្សាយពាណិជ្ជកម្ម
១១១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូ.វី.ដ១៩

ការផ្សាយពាណិជ្ជកម្ម