
បុគ្គលិកហាង Pedro ម្នាក់បានចេញវីដេអូ រៀបរាប់ និងសុំទោសចំពោះកំហុសដោយអចេតនានេះ (មានវីដេអូ)
កាលពីរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ ខាងអាជ្ញាធរ ក៏ដូចជាក្រសួងសុខាភិបាល បានចុះធ្វើតេស្តសំណាកអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ចំពោះបុគ្គលិកនៃហាង Pedro ផ្លូវព្រះសីហនុ។ ជាលទ្ធផល គឺរកឃើញអ្នកមានវិជ្ជមានបន្ថែម ៦នាក់ផ្សេងទៀត។ មកដល់ពេលនេះដែរ ក៏មានបុគ្គលិកម្នាក់ដែលមានវិជ្ជមានជំងឺ Covid-១៩ បានចេញវីដេអូបកស្រាយនៃដំណើរការនៃការឆ្លងCovid-១៩ ក៏ដូចជាគាត់ ជំនួសឱ្យបុគ្គលិកដទៃទៀត សូមធ្វើការអធ្យាស្រ័យចំពោះកំហុសដោយអចេតនានេះ ដែលបង្កឱ្យមានបញ្ហាដល់អ្នកផ្សេងៗទៀត។ ជាក់ស្ដែង ពួកគាត់ក៏ពុំដឹងថា គាត់បានឆ្លងជំងឺនេះដែរ ព្រោះតែស្ថានភាពសុខភាពរបស់ពួកគាត់ គឺស្ថិតនៅកម្រិតធម្មតា ឬប្រក្រតីនោឡើយទេ។ តោះ! ទៅស្ដាប់វីដេអូនៃការបកស្រាយរបស់គាត់ទាំងគ្នា…




















