ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលតាមដាន និងធ្វើតេស្តរកវិជ្ជមានជំងឺ Covid-19 នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២០នេះដែរគឺ រកឃើញវិជ្ជមានជំងឺ Covid-19 ចំនួន ៨នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយឡើយ។
អ្នកដែលបានរកឃើញវិជ្ជមានទាំង៨នាក់ថ្មីនេះរួមមាន ៖
– ស្ត្រីជនជាតិខ្មែរអាយុ ៣៦ឆ្នាំ អាសយដ្ឋានស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
– ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ អាសយដ្ឋានស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានស្វាមីជាអ្នកបម្រើការនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ។
– ស្ត្រីជនជាតិខ្មែរអាយុ ៤៥ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាម្ដាយមីងរបស់អ្នកជំងឺដែលបានរកឃើញវិជ្ជមានក្នុងសហគមន៍។
– ស្ត្រីជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាគ្រួសារអ្នកបើកបររបស់អ្នកជំងឺដែលបានរកឃើញវិជ្ជមានក្នុងសហគមន៍។
– ស្ត្រីជនជាតិខ្មែរអាយុ (មិនបានរាយការណ៍) មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺដែលរកឃើញវិជ្ជមានក្នុងសហគមន៍។
– បុរសជនជាតិខ្មែរ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាអ្នកប៉ះពាល់ផទាល់ជាមួយនឹងម្ដាយមីងរបស់អ្នកជំងឺរកឃើញវិជ្ជមានក្នុងសហគមន៍។
– កុមារាជនជាតិខ្មែរអាយុ ០៧ឆ្នាំ អាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាក្មួយរបស់អ្នកជំងឺឺដែលរកឃើញក្នុងព្រឹត្តិការណ៍ក្នុងសហគមន៍។
– បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ អាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺរកឃើញវិជ្ជមានក្នុងសហគមន៍។
ព័ត៌មានលម្អិតបន្ថែម សូមអានតាមការប្រកាសរបស់ក្រសួងសុខាភិបាកខាងក្រោមនេះ ៖





