ក្រសួងសុខាភិបាកកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-19 ជាលទ្ធផលសម្រាប់ថ្ងៃទៅ ២៨ វិច្ឆិកា ២០២០ គឺបានរកឃើញវិជ្ជមានអ្នកឆ្លងជំងឺ Covid-19 ចំនួន៧នាក់បន្ថែម បន្ទាប់ពីបានរកឃើញវិជ្ជមានលើជំទាវរបស់ឯកឧត្តម ឆែម សាវុធ កាលពីល្ងាចថ្ងៃទៅ២៨ វិច្ឆិកា ២០២០នេះ។
គួរបញ្ជាក់ផងដែរថា អ្នកដែលមានវិជ្ជមានជំងឺ Covid-១៩ ទាំងអស់មានដូចតទៅ ៖
– ស្ត្រីជនជាតិអាមេរិកាំង អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងប៉ៃលិន។
– ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តសៀមរាប និងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។
– ស្វាមីស្ត្រីជនជាតិខ្មែរខាងលើ ជាអគ្គនាយកពន្ធធនាគារនៃក្រសួងមហាផ្ទៃ រួមជាមួយនឹងសមាជិកគ្រួសារចំណួន៤នាក់ផ្សេងទៀត ដែលនៅផ្ទះជាមួយគ្នា។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសរបស់ក្រសួងខាងក្រោម ៖




