តេស្តឃើញវិជ្ជមាន Covid-១៩ ចំនួន ២នាក់បន្ថែមទៀតថ្ងៃនេះ!

១
ការផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃទី ០៣ ធ្នូ ឆ្នាំ២០២០នេះដែរ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ នៅកម្ពុជា ជាលទ្ធផលដែលទទួលបានសម្រាប់ថ្ងៃទី ០២ ធ្នូ ២០២០ គឺមានករណីវិជ្ជមាន ២នាក់បន្ថែមទៀត ដែលជាអ្នកជាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ ឆ្លងចូលជាសហគមន៍ ២៨ វិច្ឆិកា។

អ្នកដែលឆ្លងថ្មី ២ករណីនេះរួមមាន ៖

ការផ្សាយពាណិជ្ជកម្ម

– បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ អាសយដ្ឋាន សង្កាត់វាលស្បូវ ច្បារអំពៅ (ជាបុគ្គលិកធនាគារចិន – កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស)។

– ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ អាសយដ្ឋានសង្កាត់វាលស្បូវ ច្បារអំពៅ ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ ជាបុគ្គលិកធនាគារកាថេយូណៃធីត។

ការផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះលទ្ធផលនៃអ្នកឆ្លងជំងឺ Covid-១៩ទាំងអស់នៅកម្ពុជាសរុបមាន ៣៣១នាក់ (ស្ត្រី ៧៦ នាក់ / បុរស ២៥៥ នាក់) អ្នកព្យាបាលជាសះស្បើយមានចំនួន ៣០៤ នាក់ និងអ្នកកំពុងសម្រាកព្យាបាលមាន ២៧នាក់។

ព័ត៌មានលម្អិត អានការប្រកាសរបស់ក្រសួងខាងក្រោម ៖

ការផ្សាយពាណិជ្ជកម្ម
128097759_3579911382047942_6223362827671278586_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
129692494_3579911422047938_2209849657377199431_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
128642318_3579911465381267_6976477784550164266_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម