តាមរយៈសារសំឡេង លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២០ នេះថា ក្រសួងសុខាភិបាលបានរកឃើញ ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន១នាក់ ជាស្ត្រីជនជាតិខ្មែរ ជាភរិយារបស់មន្ត្រីជាន់ខ្ពស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ។
គិតត្រឹមយប់ថ្ងៃទី២៩នេះដែរ យើងបានរកឃើញករណីវិជ្ជមាននៅក្នុងសហគមន៍ចំនួន ៨នាក់ហើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការរក្សាអនាម័យ និងតាមដានព័ត៌មានឱ្យបានច្បាស់លាស់៕


