កម្ពុជានឹងចុះត្រជាក់ជាលើកដំបូង នៅក្នុងថ្ងៃទី ៤ ខាងមុខនេះហើយ

2
ការផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ការព្យាករណ៍អាកាសធាតុនៅកម្ពុជាបានឱ្យដឹងថា កម្ពុជានឹងជួបស្ថានភាពអាកាសធាតុចុះត្រជាក់ជាលើកដំបូង គិតចាប់ពីថ្ងៃទី ០៤ ធ្នូ នេះតទៅ ជាមួយនឹងខ្យល់មូសុងឦសានត្រជាក់ខ្លាំង។ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ រំកិលចុះមកដល់ភាគកណ្ដាលនៃប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យកម្ពុជាចុះត្រជាក់ជាលើកទី១ នៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២០ ៖

ការផ្សាយពាណិជ្ជកម្ម

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៩ – ២១​ អង្សា
– សីតុណ្ហភាពអតិបរមាន មានពី ២៦ – ២៨ អង្សា

ការផ្សាយពាណិជ្ជកម្ម

២. បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៧ – ១៩ អង្សា
– សីតុណ្ហភាពអតិបរមាន មានពី ២៥ – ២៧ អង្សា

ការផ្សាយពាណិជ្ជកម្ម

៣. តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២១ – ២៣ អង្សា
– សីតុណ្ហភាពអតិបរមាន មានពី ២៧ – ២៩ អង្សា

ការផ្សាយពាណិជ្ជកម្ម

អាស្រ័យនឹងស្ថានភាពអាកាសធាតុបែបនេះ សូមសាធារណៈជនជ្រាបជាដំណឹង សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងត្រឹមត្រូវគ្រប់ៗគ្នា៕

128566474_1498606296997938_8282218151103762450_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម