បិទផ្សារអេអន១បណ្ដោះអាសន្ន ក្រោយរកឃើញអ្នកផ្ទុក Covid-១៩ នៅរសៀលថ្ងៃនេះ

២
ការផ្សាយពាណិជ្ជកម្ម

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ឱ្យដឹងនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអេអន១ជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញវិជ្ជមានជំងឺ Covid-១៩ លើខ្លួនស្រ្តីខ្មែរម្នាក់ ដែលបានចូលទៅកាន់ផ្សារនេះដើម្បីញុំាអាហារ និងទិញអីវ៉ាន់មួយចំនួនកាលពីម្សិលមិញ។

លោកស្រី យក់ សម្បត្តិ ក៏បានបន្ថែមទៀតថា ស្រ្តីខ្មែររូបនេះត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេជំងឺ Covid-១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗក្រសួងសុខាភិបាលក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអេអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។

ការផ្សាយពាណិជ្ជកម្ម

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៉ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគ Covid-១៩ បន្តទៀត។

គួរបញ្ជាក់ថា ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ៕

ការផ្សាយពាណិជ្ជកម្ម
E7d49 Img_6420
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Hyundai Wins Bid To Build Mall In Cambodia
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម