លទ្ធផលថ្ងៃនេះ មានវិជ្ជមានជំងឺ Covid-១៩ ចំនួន៤នាក់ថ្មីទៀត (ពាក់ព័ន្ធព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា)
យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាលកម្ពុជា អំពីលទ្ធផលនៃការធ្វើតេសត្តរកវិជ្ជមានជំងឺ Covid-១៩កម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី៣ ធ្នូ២០២០ គឺរកឃើញអ្នកមានវិជ្ជមានជំងឺ Covid-១៩ ចំនួន៤នាក់បន្ថែមទៀត ដែលជាអ្នកជាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ ២៨ វិច្ឆកា ២០២០ ដែលជាព្រឹត្តិការណ៍ឆ្លងចូលជាសហគមន៍។
អ្នកដែលបានរកឃើញវិជ្ជមានទាំង៤នាក់រួមមាន ៖
– បុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ អាសយដ្ឋាន បុរី លឹម ឈាងហាក់ វាលស្បូវ ច្បារអំពៅ ជាបុគ្គលិកលក់កុំព្យូទ័រ ឌីមកុំព្យូទ័រ ផ្លូវព្រះសីហនុ ត្រូវជាបងប្អូនជីដូនមួយរបស់បុរសអាយុ ២៣ឆ្នាំ ដែលរកឃើញវិជ្ជមាននៅថ្ងៃទី ២ ធ្នូ។
– ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ អាសយដ្ឋាននៅ បុរី លឹម ឈាងហាក់ វាលស្បូវ ច្បារអំពៅ ត្រូវចាំភរិយា បុរសខាងលើ។
– កុមារជនជាតិខ្មែរ អាយុ ០៣ឆ្នាំ អាសយដ្ឋាននៅ បុរី លឹម ឈាងហាក់ វាលស្បូវ ច្បារអំពៅ ត្រូវជាកូនរបស់បុរសស្ត្រីខាងលើ។
– បុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ អាសយដ្ឋាន ចាក់អង្រែលើ ខណ្ឌមានជ័យ ជាបុគ្កលិកហាង Pedro ផ្លូវព្រះសីហនុ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយស្ត្រីអាយុ២១ឆ្នាំ។
សេចក្ដីលម្អិត សូមអានការប្រកាសបន្ថែមខាងក្រោម ៖




