យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាន និងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំនឹងខ្យល់ឦសានខ្លាំង។
– នៅថ្ងៃទី១៣ ដល់ ១៥ មករា ខ្យល់មូសុងឦសានបក់ខ្លាំង។
– នៅថ្ងៃទី១៦ ដល់ ១៩ មករា ខ្យល់មូសុងឦសានថមថយមកនៅត្រឹមកម្រិតពីមធ្យម ទៅបង្គួរ។
ស្ថានភាពអាកាសធានក្នុងអំឡុងថ្ងៃទី១៣ ដល់ ១៩ ខែមករា ២០២១ មានដូចតទៅ ៖
១. នៅបណ្តាខេត្តតំបន់វាលទំនាបកណ្តាល ៖
#នៅថ្ងៃទី១៣-១៤ ខែមករា ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦ អង្សា
– សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ អង្សា
#នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៨-២១ អង្សា និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ អង្សា
២. នៅបណ្តាខេត្តតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
#នៅថ្ងៃទី១៣-១៤ ខែមករា ៖
– សីតុណ្ហភាពអប្បបរមា មានពី ១១-១៤អង្សា
– សីតុណ្ហភាពអតិបរមា មានពី ២៣-២៦អង្សា
“នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៨-១៩អង្សា និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០អង្សា
៣. នៅបណ្តាខេត្តតំបន់មាត់សមុទ្រ ៖
#នៅថ្ងៃទី១៣-១៤ ខែមករា ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សា
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សា
នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។ នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៩-២២អង្សា និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០អង្សា។
អាស្រ័យអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណៈជ្រាបជាព័ត៌មាន៕


