យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា សម្រាប់លទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលថ្ងៃទី ០៩ ធ្នូ ២០២០ គឺរកឃើញអ្នកមានវិជ្ជមានជំងឺ Covid-១៩ ចំនួន២នាក់បន្ថែមទៀត។
អ្នកមានវិជ្ជមានទាំងពីរនាក់រួមមាន ៖
– បុរសជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ២៩ឆ្នាំ អាសយដ្ឋានស្នាក់នៅឃុំ ទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាអ្នកំណើរមកពីប្រទេសជប៉ុន ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង បន្តជើងហោះហើរមកដល់កម្ពុជានាថ្ងៃទី ១៨ វិច្ឆិកា។
– បុរសជនជាតិខ្មែរ ឈ្មោះ ខន ប្រសើរ អាយុ ៣៧ឆ្នាំ អាសយដ្ឋានស្នាក់នៅសង្កាត់ បឹងកក់២ ខណ្ឌទួលគោក (ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆកា) បានទៅហាង Zando សាខាបឹងកេងកង។
ព័ត៌មានលម្អិតសូមអានការប្រកាសរបស់ក្រសួងខាងក្រោមនេះ ៖



