ដោយហេតុឃើញថា មួយរយៈចុងក្រោយនេះ តម្លៃនៃទីផ្សារមិនថាបន្លែ ឬស៊ុត គឺមានការធ្លាក់ចុះ និងឡើងថ្លៃខ្ពស់ទៅតាមប្រភេទ។ យ៉ាងណាមិញ ស៊ុតក្នុងរយៈពេលចុងក្រោយនេះដែរ ក៏មានការធ្លាក់ថ្លៃយ៉ាងខ្លាំង ដែលជាហេតុធ្វើឱ្យអ្នកចិញ្ចឹមទាយកពង សុខចិត្តលក់ក្នុងតម្លៃធូរថ្លៃបំផុត ដែលបណ្ដាលឱ្យបាត់បង់ប្រាក់ចំណេញ។
តែពេលនេះ មានសង្ឃឹមវិញហើយ ដោយយោងតាមគណនីហ្វេសប៊ុគរបស់បងប្រុសឈ្មោះ សោម សុធា SOm Sothea បានប្រកាសប្រមូលទិញទាពង ក្នុងតម្លៃសមរម្យ។
តាមរយៈសេចក្ដីប្រកាសរបស់បងប្រុស មានដូចខាងក្រោម ៖
សូមជួយ Like ឬ share អោយដល់ម្ចាស់ទ្រុងចិញ្ចឹមទាពងផង!!!! ក្រុមការងារយើងចង់ជួយទិញ និងជួយលក់!!!
ត្រូវការប្រមូលទិញពងទាដំណាក់កាលដំបូង 200,000ពង (ពីរសែនពង) ពីខេត្តចំនួន ០២សិន គឺខេត្តតាកែវ និងខេត្តព្រៃវែង។ ក្រុមការងារភូមិពងទាខ្មែរយើងនិងប្រមូលទិញក្នុងមួយគ្រាប់ 400រៀល (បួនរយរៀល) ដើម្បីរួមចំណែកក្នុងយុទ្ធនាការលក់ពងទាក្នុងស្រុកតាមរយ:បណ្តាញរបស់យើងទាំង១២ខេត្ត និង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ជាពិសេសចូលរួមសម្រួលវិបត្តិធ្លាក់ថ្លៃរបស់ពងទាយើង។
សូមបញ្ជាក់ យើងមិនប្រមូលទិញពីឈ្មួញកណ្តាលឡើយ ហើយក្រុមការងាររបស់យើងនឹងចុះទៅដល់ទីតាំងចិញ្ចឹមដោយផ្ទាល់ដើម្បីប្រមូលទិញ។ មួយវិញទៀត សម្រាប់ពងទាដែលស្តុកគាំងយូរ ក្រុមការងារយើងនឹងបរិច្ចាគថវិការផ្ទាល់ ៥០% ស្មើនិងមួយគ្រាប់ពងទាខូចៗគឺ២០០រៀល តាមជាក់ស្តែងដើម្បីជួយសម្រួលដល់ការខាតបង់បងប្អូន ហើយបើអាចនៅល្អខ្លះៗគឺចែកជូនក្មេងកំព្រា ឬប្រជាជនក្នុងសហគមន៍តែម្តង។
សូមទំនាក់ទំនងមកកាន់ក្រុមការងារ ដើម្បីយើងអាចចុះទៅដល់គោលដៅផ្ទាល់ប្រមូលទិញយកពងទា 096 2777 820 / 096 6148 966 / 096 4525 465
ប្រភពរូបភាព៖ ហ្វេសប៊ុក




